វិទ្យាស្ថានម្ហូបអាហារកម្ពុជា វិទ្យាស្ថានដែលផ្តល់នូវការអប់រំប្រកបដោយលក្ខណៈស្តង់ដាខ្ពស់ដំបូង គេនៅកម្ពុជា សម្រាប់អនាគតការងារលំដាប់ថ្នាក់ទី១។

វិទ្យាស្ថានម្ហូបអាហារកម្ពុជាគឺជាស្ថាប័នបណ្តុះបណ្តាលវិជ្ជាចម្អិនម្ហូបអាហារដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលមានកម្មវិធីសិក្សា
ផ្នែកបដិសណ្ឋារកិច្ច អន្តរជាតិដែលស្របតាមបទដ្ឋានអាស៊ាន និងក្រមសីលធម៌ការងារបែបប្រទេសស្វ៊ីស។
ក្នុងនាមជាវិទ្យាស្ថានដំបូងគេដែលបង្កើតឡើងក្រោម ទម្រង់ដៃគូរដ្ឋនិងឯកជនដែលបានចាប់ដៃគ្នាដើម្បីឆ្លើយតបទៅនឹងកង្វះខាត
និយោជិតដែលមានការអប់រំ និងជំនាញនៅក្នុងវិស័យបដិសណ្ឋារកិច្ច ព្រមទាំងដើម្បីផ្តល់ឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍជំនាញដល់
យុវជន និងការកាត់បន្ថយភាពគ្មានការងារធ្វើតាមរយៈ វិទ្យាស្ថានយើងទាំងនៅក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់។

ដោយយោងទៅលើចក្ខុវិស័យ និងបេសកកម្មរបស់យើង ក្នុងនាមជាស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈ​ ចម្អិនម្ហូបអាហារឈានមុខ
គេនៅក្នុងប្រទេសកម្ពុជា យើងប្តេជ្ញាចិត្តក្នុងការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈចម្អិនម្ហូបអាហារឲ្យបានល្អបំផុត ពោលគឺទាំង
ឧត្តមភាព ទម្លាប់ការអនុវត្តន៍ប្រកបដោយវិជ្ជាជីវៈនិយមដែលឆ្លុះបញ្ចាំងអំពីឧស្សាហកម្មវិជ្ជាជីវ:នៃការចម្អិនម្ហូបអាហារបែប
សហសម័យ និងស្របតាមនិន្នាការបច្ចុប្បន្ន។

អំពីយើង

អំពីយើង

កម្មវិធីសិក្សាដែលត្រូវបានទទួលស្គាល់ទូទាំងប្រទេសជា សមាជិកអាស៊ាននិងទូទាំងពិភពលោកនឹងផ្ដល់នូវអាជីព យ៉ាងជោគជ័យមួយសម្រាប់និស្សិតលើផ្នែកឧស្សាហកម្ម បដិសណ្ឋារកិច្ចនេះ។

ព័ត៌មានបន្ថែម
សិក្សានៅ ACAC

សិក្សានៅ ACAC

ចូលរួមជាមួយសហគមន៍ការរៀនដែលមានជំនាញវិជ្ជាជីវៈ និងរស់រវើកជាមួយគ្រូដែលមានជំនាញនិងឱកាសថ្មីសម្រាប់ ពេលអនាគត។

ព័ត៌មានបន្ថែម
ឧស្សាហកម្មចុងភៅ

ឧស្សាហកម្មចុងភៅ

វិទ្យាស្ថានម្ហូបអាហារកម្ពុជាបានផ្តល់នូវវិជ្ជាធ្វើម្ហូបបែបទំនើបបំផុត ដែលមានជំនាញវិជ្ជាជីវៈក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងបានពង្រីក។

ព័ត៌មានបន្ថែម

ដៃគូរសហការ

ការទទួលស្គាល់

អ្នកឧបត្ថម្ភ

ចុះឈ្មោះនៅថ្ងៃនេះដើម្បីចាប់ផ្តើមអាជីពរបស់អ្នកនៅក្នុងវីជ្ជាជីវៈនៃការចម្អិនម្ហូប

សូមដាក់ពាក្យឥឡូវនេះ