គ្រូបណ្តុះបណ្តាលរបស់យើង

អំពីគ្រូបណ្តុះបណ្តាលរបស់យើង

 លោក ប៊្រូណូ ខាដូនេ  ប្រធានគ្រូបណ្តុះបណ្តាល                                                                            

chef-bruno-cardone

ចុងភៅ ប៊្រូណូ ខាដូនេ បានចាប់ផ្តើមអាជីពផ្នែកបដិសណ្ឋារកិច្ចរបស់គាត់នៅសាលាគ្រប់គ្រងសណ្ឋារគារដែលមានកេរ៌្តឈ្មោះមួយមានឈ្មោះថា ឡេរូច ហើយទីនោះផងដែរ ក៌ជាកន្លែងដែលគាត់បានបញ្វប់ការសិក្សាថា្នក់សញ្ញាប័ត្រជាន់ខ្ពស់ផ្នែកប្រត្តិបត្តិការសណ្ឋារគារ និង បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។ បន្ទាប់ពីបញ្ចប់ការសិក្សា ចុងភៅខាដូនេ បានសម្រេចចិត្តប្រឡូកចូលក្នងវិស័យម្ហូបអាហារ ក្នុងនាមជាចុងភៅជំនាញមួយរយះ និង ក្រោយមកទៀត គាត់បានបន្តការសិក្សា ផ្នែកម្ហូបអាហារ នៅសកលវិទ្យាល័យហាវៃ សហរដ្ឋអាមេរិច។ ក្នុងការសិក្សានៅទីនោះ គាត់តម្រូវឲ្យបញ្ចប់វិញ្ញាបនបត្រមួយទាក់ទងនឹង “ការបង្រៀន និង ការរៀនសូត្រនៅក្នុងការអប់រំថ្នាក់ខ្ពស់់់់់់” ទើបគាត់អាចបន្តមុខវិជ្ជាដទៃទៀតបាន។ ក្រោយពីបញ្ចប់ការសិក្សា ប្រ៊ូណូ បានចាប់ផ្តើមអាជីពការងារដើម្បីពង្រឹងនូវជំនាញរបស់គាត់ ដោយចាប់ផ្តើមពី ជំនួយការចុងភៅនៅ សណ្ឋារគារ ហាយ អេន ហ្វ័រ ស៊ីសិន ហូឡាឡៃក្នុងរដ្ខហាវៃ សហរដ្ឋអាមេរិច បន្ទាប់មកទៀតគាត់ក៏ធ្វើការនៅជាច្រើនកន្លែងរាប់តាំងពីអាហារដ្ឋាន និង ភោជនីយដ្ឋាន។ ជាមួយនឹងបទពិសោធជាច្រើន គាត់ត្រូវបានទទួលឲ្យចូលបម្រើការងារជាគ្រូបណ្តុះបណ្តាល នៅវិទ្យាស្ថានម្ហូបអាហារនៅ ចូរដាន និង ក្រោយមកទៀយគាត់ត្រូវបានតម្លើងតំណែងជាគ្រូបណ្តុះបណ្តាលជាន់ខ្ពស់ ហើយបន្តមកទៀតគាត់បានក្លាយជា ប្រធានផ្នែកប្រតិបត្តិការរបស់សាលា។ បច្ចុប្បន្ន ចុងភៅ ខាដូនេ បានចូលរួមជាមួយវិទ្យាស្ថានម្ហូបអាហារកម្ពុជា ក្នុងនាមជាប្រធានផ្នែកគ្រូបណ្តុបណ្តាល ក្នុងការផ្តល់នូវចំណេះដឹង នឹង បទពិសោធជាច្រើន ដល់គ្រូ និង សិស្សរបស់វិទ្យាស្ថានតាមរយះចំណេះដឹងដ៏ច្រើនរបស់គាត់។

 

 

martin-tryលោក ទ្រី ម៉ាទីន គ្រូបណ្តុះបណ្តាល

ជាចុងភៅខ្មែរ ដែលមានជំនាញ និង ទេពកោសល្យមួយរូប លោក ទ្រី ម៉ាទីនបានបំពេញការងារនៅក្នុងវិស័យម្ហូបអាហារ និង បដិសណ្ឋារកិច្ច អស់រយៈពេល២៥ឆ្នាំមកហើយ។បន្ទាប់ពីបានរស់នៅប្រទេសកម្ពុជា និង ប្រទេសបារាំងអស់រយៈ ពេលជាច្រើនឆ្នាំ ម៉ាទីនបានសម្រេចចិត្តប្តូរទៅ រស់នៅសហរដ្ឋអាមេរិក ហើយបានធ្វើការនៅភោជនីយដ្ឋានមួយឈ្មោះ ‘’ ឡា ប៊័រជារី” នៅ រដ្ឋសាន់ហ្រ្វាន់ស៊ីស្កូ ដែលទីនោះហើយជាកន្លែងដែលគាត់បានចាប់ផ្តើមចំណេះដឹងដំបូង ផ្នែកចម្អិន អាហារ។ ការអភិវឌ្ឍជំនាញក្នុងរយៈពេលដ៏ខ្លី ចុងភៅម៉ាទីន មានការរីកចម្រើនយ៉ាងគួរឲ្យកត់សម្គាល់ក្នុងផ្នែកម្ហូប អាហារ ជាហេតុបណ្តាលឲ្យគាត់បានធ្វើការនៅសណ្ឋាគារ និង ភោជនីយដ្ឋានល្បីៗ ជាច្រើនកន្លែងនៅរដ្ឋ ម៊ីស៊ីពី មាន ជាអាថ៍ សណ្ឋាគារ ស្តេនហ្វដ ខត និង សណ្ឋាគារ បូ រីវេច ។ នៅក្នុងឆ្នាំ ១៩៩២ គាត់បានបើកភោជនីយដ្ឋានមួយកន្លែង មានឈ្មោះថា កាហ្វេ ហ្សូហ្សេដ ដែលមានទទួលម្ហូបបែប អ៊ឺរ៉ុប ហើយក្នុងពេលនោះហើយ ដែលធ្វើឲ្យគាត់មាន បទពិសោធន៏កាន់តែច្រើនទាំងការ អនុវត្ត និងការគ្រប់គ្រងនៅក្នុងវិស័យនេះ។នៅក្នុងរយៈពេលប្រាំឆ្នាំកន្លងមក ម៉ាទីនបានប្រឡូកក្នុងវិស័យម្ហូបអាហារ និងបដិសណ្ធារកិច្ចយ៉ាងផុសផុល ហើយបានធ្វើការជាច្រើនកន្លែង ក្នុងនោះគាត់បានធ្វើការនៅក្នុងកន្លែងស្នាក់នៅដ៏ល្បីមួយ នៅភាគខាងជើងឆៀងខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា។

 

លោក អូលីវីយេ ម៉ាទីល គ្រូបណ្តុះបណ្តាល

មុនពេលក្លាយខ្លួនជាចុងភៅមួយរូប លោក អូលីវីយេ ម៉ាទីល គឺជាគ្រូបង្រៀន និង អ្នកពិគ្រោះយោបល់នៅក្នុងវិស័យពាណិជ្ជកម្មអស់រយះពេល១៥ឆ្នាំមកហើយ។ នៅក្នុងអំឡុងពេលនោះ គាត់បានអភិវឌ្ឍជំនាញផ្នែកបច្ចេកទេស ទំនាក់ទំនង និង ការរៀបចំអង្គភាព ដែលជាហេតុធ្វើឱ្យគាត់មានបទពិសោធជាច្រើន និងមានគរុកោសល្យ និង យល់ពីវិធីសាស្រ្តក្នុងការចែករំលែកចំណេះដឹង និង វិធីសាស្រ្តក្នុងការអនុវត្តសម្រាប់ការរៀនសូត្រ និង ការប្រលងផ្សេងៗ។ ក្នុងនាមជាចុងភៅមួយរូប លោកអូលីវីយេ បានអភិវឌ្ឍអាជីពផែ្នកម្ហូបអាហារ និង ការបន្ថែមបទពិសោធលើជំនាញនេះតាមរយះការធ្វើការងារជាច្រើនកន្លែងដូចជា នៅប្រទេសបារាំង នៅលើកោះ និង ការិយាល័យសហព័ន្ឋបារាំង និង នៅមហាសមុទ្រឥណ្ឌា។ ចាប់តាំងពីឆ្នាំ២០១៣ គាត់បានបម្រើការងារជាអ្នកពិគ្រោះយោបល់នៅតាមស្ថាប័នជាច្រើននៅអាស៊ី ក្នុងនោះក៏មានការអង្កការហេហ្កាអន្តរជាតិនៅទីក្រុងភ្នំពេញផងដែរ។

 

កញ្ញា ឃីតទីយ៉ា ចាន់ថាខាំ គ្រូបណ្តុះបណ្តាល

ចុងភៅជនជាតិ ថៃ ស្វ៊ីស ឃីតទីយ៉ា ចាន់ថាខាំ បានចាប់ផ្តើមការងាររបស់គាត់នៅក្នុងផ្នែកម្ហូបអាហារតាមរយៈការចុះ ហ្វឹកហ្វឺនការងារនៅក្នុងសណ្ឋាគារមូយឈ្មោះថា ហ្រ្កង់ រីសត បេដ រាហ្សាស ដែលជាសណ្ឋាគារដ៏ល្បីមូយក្នុងចំណោម សណ្ឋាគារល្បីៗទាំងប្រាំនៅប្រទេសស្វ៊ីស។ បន្ទាប់ពីទទួលបានសញ្ញាបត្រជាន់ខ្ពស់ដោយជោគជ័យ ឃីតទីយ៉ាបាន ចូលធ្វើការនៅភោជនីយដ្ឋានបែបប្រពៃណីដោយកាន់ការខាងម្ហូបបែបស្វ៊ីស។ រយៈពេលមួយឆ្នាំក្រោយមក គាត់ត្រូវបាន អញ្ជើញឲ្យទៅធ្វើការនៅទីក្រុងបាងកកក្នុងសណ្ឋាគារមួយកន្លែងឈ្មោះថា សុគតថៃ បាងកក ដែលនៅទីនោះជាទីចម្អិន សម្រាប់ព្រះមហាក្សត្រក្នុងព្រះបរមរាជវាំង។ ជាងនេះទៅទៀតក្នុងអំឡុងពេលបម្រើការងារឃីតទីយ៉ាមានឱកាសបានរួម ការងារជាមួយចុងភៅជនជាតិបារាំងដ៏ល្បីមួយរូប លោក អាណូ ដនខែល។

 

ចុងភៅ ង៉ែត រើស ជាគ្រូបណ្តុះបណ្តាលngeth-roues-thumbnail

បន្ទាប់ពីបានបញ្ចប់ការសិក្សាផ្នែកអគ្គិសនី នៅខេត្តកំពត លោក ង៉ែត រើស បានសំរេចចិត្តផ្លាស់ប្តូរអាជីពរបស់ខ្លួន ដើម្បីអនុវត្តតាមចំណង់ចំណូលចិត្តពិតពោលគឺផ្នែកម្ហូបអាហារ និង ដុតនំ ដោយបានផ្លាស់ទីលំនៅទៅទីក្រុងប៉ារីស ប្រទេសបារាំង។  នៅទីនោះគាត់មាន ឱកាសសិក្សាការធ្វើនំនៅភោជនីយដ្ខានដ៏ល្បីមួយ ឈ្មោះ នៅ Boulangerie Mauvieux។  បន្ទាប់ពី បញ្ចប់ការសិក្សា  លោកបានអភិវឌ្ឍន៏ខ្លួន បន្ថែមទៀតាមរយៈ បំពេញវគ្គបណ្តុះបណ្តាលជាច្រើនដូចជា  Macarons’, ‘du Chocolat សិល្បៈ Glace និង sorbet ល និង ល ដើម្បីការរីកចម្រើនក្នុងអាជីពការងាររបស់គាត់។ នៅក្នុងឆ្នាំ ២០១២  លោក ង៉ែត រើស បានឈ្នះពានរង្វាន់ ប៉ាហ្កេត  Baguette ល្អបំផុតនៅក្នុងទីក្រុងដែលគាត់រស់នៅ ដែលនោះវាគឺជា ឱកាសពិសេសមួយនៅក្នុង អាជីព របស់គាត់ និង បង្កើនកេរ្តិ៍ឈ្មោះល្អ ប្រសើររបស់ ភោជនីយដ្ឋាន Boulangerie Mauvieux ។ ក្រោយមកទៀត លោក រើស បានសម្រេចចិត្តចាកចេញ ពី ទីក្រុងប៉ារីស ហើយ វិលត្រឡប់ មកកាន់ប្រទេសកម្ពុជា ជាស្រុកកំណើត របស់គាត់ និង បានចូលបំរើការនៅ ហាងនំល្បីល្បាញមួយឈ្មោះ អេរិចកៃ សឺ (Eric Kayser bakery) ។ បច្ចុប្បន្ននេះ  លោក រើស បាននឹងកំពុងចែករំលែកបទពិសោធ  ចំណេះដឹង ពិសេសៗ រួមទាំងទេពកោសល្យរបស់គាត់ជាមួយសិស្សនៅវិទ្យាស្ថាន ម្ហូបអាហារកម្ពុជា។

ចុះឈ្មោះនៅថ្ងៃនេះដើម្បីចាប់ផ្តើមអាជីពរបស់អ្នកនៅក្នុងវីជ្ជាជីវៈនៃការចម្អិនម្ហូប

សូមដាក់ពាក្យឥឡូវនេះ