អតីតនិសិ្សតរបស់វិទ្យាស្ថានម្ហូបអាហារកម្ពុជាកញ្ញា ធារ៉ា ធានីកំពុងសម្រេចក្តីសុបិន្តក្នុងជីវិតរបស់នាង។

By KUN PUTHY​​ | on Saturday 24 October 2020​

កាលពីដើមឆ្នាំនេះធានីបានបញ្ចប់ការសិក្សារបស់នាងក្នុងស្ថានការណ៏ដ៏លំបាកមួយ។ បន្ទាប់ពីការបិទច្រកអន្តរជាតិនានាទូទាំងពិភពលោក ទីបំផុតធានីអាចធ្វើដំណើរពីប្រទេសបារាំងត្រលប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ។ ធានីបានត្រូវបញ្ចប់កម្មសិក្សានៅភោជនីយដ្ឋានDomaine De Clairefontaineដ៏ល្បីឈ្មោះមួយ ដែលមាន Michelin Star Chef Philippe Girardon នៅទីនោះផងដែរ។ ប៉ុន្តែដោយសារវិបត្តិសាកលលោកនៃការរាតត្បាតមេរោគកូវីដ១៩ត្រូវបានជំរុញឲ្យធានីត្រូវនៅផ្ទះនិងគ្មានឳកាសការងារ។ បន្ទាប់មកធានីក៏សម្រេចចិត្តចាប់បើកដំណើរការហាងនំរបស់នាង។

ធានី តើអ្វីទៅដែលជាចំនុចសំខាន់ក្នុងការសម្រេចចិត្តបើកហាងនំរបស់កញ្ញា?

ជាការពិតណាស់ការបើកហាងនំគឺជាក្តីសុបិន្តរបស់ខ្ញុំតាំងតែពីតូចមកម៉្លេះ។ ខ្ញុំតែងតែស្រលាញ់ការធ្វើនំនិងភាពច្នៃប្រឌិតផ្សេងៗតាមដែលអាចធ្វើទៅបាននៅក្នុងឧស្សាហកម្មមួយនេះ។ ពេលដែលខ្ញុំបានត្រលប់មកពីប្រទេសបារាំងក្នុងការចុះកម្មសិក្សារបស់ខ្ញុំ ពេលនោះការរាតត្បាតនៃមេរោគកូវីដ១៩បានជំរុញឲ្យអាជីវកម្មជាច្រើនត្រូវបិទ ហើយគ្មានកន្លែងការងារណាដែលទំនេរសំរាប់ខ្ញុំទេ។ ការចំណាយអស់រយៈពេលពីរទៅបីសប្តាហ៍នៅផ្ទះខ្ញុំបានសួរខ្លួនឯងថា”ហេតុអ្វីត្រូវអង្គុយរង់ចាំដោយខ្ជះខ្ជាយពេលវេលា? ” ដូចច្នេះខ្ញុំក៏បានសម្រេចចិត្តប្រថុយដើម្បីចាប់ផ្តើមអាជីវកម្មបើកហាងលក់នំដ៏តូចមួយ។

ដោយហាងនំរបស់ធានីហៅថា ”Petit Gâteau Patisserie”តើហេតុអ្វីបានជាអ្នកសម្រេចចិត្តជ្រើសរើសយកឈ្មោះនេះ?

“Petit Gâteau” ជាភាសាបារាំងមកប្រែថា នំខេកតូច។ ប្រភេទនំភាគច្រើនដែលនាងខ្ញុំកំពុងតែធ្វើឥឡូវនេះគឺជាអ្វីដែលនាងខ្ញុំបានអនុវត្តក្នុងកំឡុងពេលចុះកម្មសិក្សារបស់ខ្ញុំនៅប្រទេសបារាំង ហើយខ្ញុំបានទទួលការបណ្តុះបណ្តាលជាមួយចុងភៅ Michelin Star ជនជាតិបារាំង ហើយនាងខ្ញុំចង់យកបទពិសោធន៍ទាំងនេះមកឆ្លុះបញ្ចាំងក្នុងអាជីវកម្មហាងនំរបស់ខ្ញុំ។

តើកញ្ញាគិតថាអាជីកម្មនេះនឹងទៅជាយ៉ាងណាដែរ? តើកញ្ញាគិតថាកញ្ញាអាចទទួលបានប្រាក់ចំណូលពីអាជីវកម្មនេះបានដែរឬទេ? 

អូហ! ជាការពិតណាស់ ជាក់ស្តែងរាល់ថ្ងៃនេះចាប់តាំងពីការបើកដំណើរការហាងនំរបស់ខ្ញុំអស់រយះពេល២ខែកន្លងមកនេះ អតិថិជនរបស់ខ្ញុំភាគច្រើនជាមិត្តភ័ក្ត ក្រុមគ្រួសារ។ អតិថិជនដំបូងគេបំផុតរបស់ខ្ញុំគឺជាមិត្តភក្ត័របស់ខ្ញុំដែលគាត់បានកុម្ម៉ង់នំរសជាតិក្រូចវល្លិ៍ (passion fruit)ចំនួន៥០កែវ សំរាប់កម្មវិធីខួបកំណើត។ រហូតមកដល់ឥឡូវនេះអតិថិជនភាគច្រើនគឺសុទ្ធតែស្គាល់ហាងរបស់ខ្ញុំតាមបណ្តាញមិត្តភក្ត័។

តើធ្វើយ៉ាងដូចម្ត៉េចដើម្បីអតិថិជនរបស់អ្នកអាចធ្វើការកុម្ម៉ង់នំបាន? 

ថ្មីៗនេះខ្ញុំបើកលក់នំរបស់ខ្ញុំតាមអនឡាញ។ អតិថិជនអាចធ្វើការទំនាក់ទំនងមកកាន់ទំពរ័ហ្វេសបុករបស់ខ្ញុំ ឬក៏តាមរយៈ អ៊ីនស្តាក្រាមដោយស្វែងរកបញ្ជីកុម្ម៉ង់ និងធ្វើការកក់ទុកជាមុន។

តើប្រភេទនំរសជាតិមួយណាដែលកញ្ញាចង់នែណាំទៅអតិថិជនរបស់អ្នក? 

ចំពោះខ្ញុំ ខ្ញុំចង់នែណាំ chocolate raspberry mousse ប៉ុន្តែរសជាតិដែលលក់ដាច់ជាងគេគឺ mango-passion fruit mousse

តើអ្នកមានគំរោងអ្វីដែលទៅថ្ងៃអនាគត

ថ្មីៗនេះ ខ្ញុំគ្រាន់តែលក់នំរបស់ខ្ញុំតាមរយៈអនឡាញ។ គំរោងរបស់ខ្ញុំសំរាប់ឆ្នាំក្រោយគឺនឹងបើកហាងនំផ្ទាល់ សំរាប់ អាជីវកម្មរយៈពេលវែង និងពង្រីកសាខាមិនត្រឹមតែនៅទីក្រុងភ្នំពេញថែមទាំងប្រទេសកម្ពុជា ឬក៏ឈានទៅដល់ទីផ្សារអន្តរជាតិ។ យើងគ្រប់គ្នាត្រូវមាន មហិច្ឆតាធំ… មិនចឹង?

ចុះឈ្មោះនៅថ្ងៃនេះដើម្បីចាប់ផ្តើមអាជីពរបស់អ្នកនៅក្នុងវីជ្ជាជីវៈនៃការចម្អិនម្ហូប

សូមដាក់ពាក្យឥឡូវនេះ