ការទទួលពាក្យចូលរៀន

តើអ្នកបានត្រៀមខ្លួនហើយឬនៅក្នុងការចាប់ផ្តើមអាជីពដ៏ជោគជ័យនៅក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍? សូមដាក់ពាក្យមកកាន់យើងខ្ញុំនៅថ្ងៃនេះ ដើម្បីសិក្សានៅវិទ្យាសា្ថនម្ហូបអាហារ កម្ពុជា ។

របៀបដាក់ពាក្យ

ក. បំពេញទម្រង់បែបបទពាក្យសុំ រួចផ្ញើមកជាមួយនឹងឯកសារខាងក្រោម៖

 • សញ្ញាបត្រទុតិយភូមិ (ធ្លាក់ ឫជាប់)/ សាកលវិទ្យាល័យ/ ព្រឹត្តិបត្រពិន្ទុ
 • ឯកសារបញ្ជាក់អំពីស្ថានភាពសុខភាព
 • សំណៅចម្លងនៃលិខិតឆ្លងដែន /អត្តសញ្ញាណបណ្ណ
 • រូបថតទំហំប៉ុនរូបថតនៅក្នុងលិខិតឆ្លងដែនចំនួនពីរសន្លឹក
 • ប្រវត្តិរូបសង្ខេប (résumé)
 • លិខិតជំរុញទឹកចិត្ត
 • លិខិតយោងការងារ (ប្រសិនបើមាន)
 • បេក្ខជនដែលបានសិក្សានៅក្រៅប្រទេសកម្ពុជា
  ក៏ត្រូវបានតម្រូវឲ្យផ្តល់នូវឯកសារខាងក្រោមផងដែរ៖

១. បំពេញព័ត៌មានជាភាសាអង់គ្លេសអំពីសាលា ឬមហាវិទ្យាល័យ

សំណៅចម្លងនៃឯកសារផ្លូវការត្រូវបានទទួលយកប៉ុន្តែសំណៅច្បាប់ដើមនឹងត្រូវបានស្នើសុំ។ ចំពោះឯកសារដែលបានដាក់ជូនមិនទាន់គ្រប់គ្រាន់ សិស្សអាច ប្រគល់ឯកសារ ដែលនៅសស់ ទៅកាន់ការិយាល័យចុះឈ្មោះចូលរៀននៅពេលដាក់ពាក្យសុំចូលរៀន។

ខ. ក្រោយពីការដាក់ទម្រង់បែបបទពាក្យសុំជាមួយនឹងឯកសារដែលចាំបាច់ អ្នកនឹងត្រូវបានអញ្ជើញមកធ្វើការសម្ភាសនៅសាលាជាមួយព្រឹទ្ធបុរសនិង មន្ត្រីចុះឈ្មោះ។

គ. ក្រោយពីជាប់ការសម្ភាសន៍ដោយជោគជ័យ ហើយប្រសិនបើឯកសារចាំបាច់ទាំងឡាយមានភាពពេញលេញ វិទ្យាស្ថានននឹងចេញលិខិតទទួលឲ្យ ចូលសិក្សាមួយច្បាប់ដែលមានព័ត៌មានទាំងអស់សម្រាប់ការចូលរៀន។

ប្រសិនបើអ្នកជួបប្រទះបញ្ហាណាមួយនៅក្នុងដំណើរការដាក់ពាក្យសុំ សូមទាក់ទងមន្រ្តីផ្នែកទីផ្សាររបស់យើងតាមរយៈលេខទំនាក់ទំនងខាងក្រោម៖

ទូរស័ព្ទ
(+៨៥៥) ២៣ – ៩២២ – ២២៦
(+៨៥៥) ២៣ – ៩២២ – ២២៧
អុីម៉ែល

 

លក្ខខណ្ឌតម្រូវសម្រាប់ការទទួលឲ្យចូលរៀន

 • ប្រឡងជាប់ ឬធ្លាក់ថ្នាក់ទី១២ ឬមានវិញ្ញាបនបត្របច្ចេកទេសកម្រិត ៣
 • ទម្រង់បែបបទពាក្យសុំដែលបំពេញរួចជាមួយនឹងឯកសារភ្ជាប់ពាក់ព័ន្ធ
  ទាំងអស់ និងថ្លៃពាក្យសុំដែលបង់រួច
 • សំណៅចម្លងផ្លូវការនៃសញ្ញាបត្រទុតិយភូមិ
 • ជាប់ការពិនិត្យសុខភាព
Fields marked with an * are required

ព័ត៌មានតាមឆមាស

ព័ត៌មានទូទៅ

* វិទ្យាសា្ថនម្ហូបអាហារកម្ពុជា នឹងទាក់ទងអ្នកក្នុងពេលឆាប់ៗដើម្បីផ្តល់ជូនអ្នកនូវឯកសារចាំបាច់ទាំងអស់ដើម្បី បញ្ចប់ដំណើរការដាក់ពាក្យសុំរបស់អ្នក។

ថ្លៃសិក្សា និងចំណាយផ្សេងៗ

វិទ្យាសា្ថនម្ហូបអាហារកម្ពុជា ផ្តល់នូវវិថីមួយដែលមានតម្លៃប្រកួតប្រជែងសមរម្យ និងសមស្របសម្រាប់ឈានទៅចាប់ អាជីពដែលមានបៀវត្សខ្ពស់នៅ ក្នុងវិស័យការងារធំបំផុតនៅទូទាំងពិភពលោក។ ថ្លៃសិក្សាត្រូវបានបង់ធម្មតាសម្រាប់ឆមាសនីមួយៗ និងតំរូវឲ្យបង់គ្រប់ចំនួនមុនពេលចាប់ផ្តើមឆមាស នីមួយៗ ទោះបីជាការបង់ប្រាក់អាចមានលក្ខណៈបត់បែនទៅតាមការស្នើសុំក៏ដោយ។

ថ្លៃសិក្សាដែលបានបង់រួចសម្រាប់ឆមាសនីមួយៗមិនអាចដកវិញបានឡើយ។ វិទ្យាសា្ថនម្ហូបអាហារកម្ពុជា រក្សាសិទ្ធិក្នុងការពិនិត្យឡើងវិញនិងកែប្រែថ្លៃ សិក្សាសម្រាប់ឆមាសនីមួយៗនៅពេលណាមួយនិងដោយមិនចាំបាច់មានការជូនដំណឹងឡើយ។ដើម្បីរក្សាបទដ្ឋានតាមការរំពឹងទុកពីស្ថាប័ននេះថ្លៃចំណាយ នានាត្រូវបានពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ។

ថ្លៃសិក្សា សិស្សកម្ពុជា

ថ្លៃ ឆមាសទី ១ ឆមាសទី ២ ឆមាសទី ៣ ឆមាសទី ៤
ថ្លៃដាក់ពាក្យសុំ ២០ ដុល្លារ
ថ្លៃសិក្សា ៧០០ ដុល្លារ ៧០០ ដុល្លារ ៧០០ ដុល្លារ ៧០០ ដុល្លារ
សៀវភៅ និងសម្ភារ ១០០ ដុល្លារ ១០០ ដុល្លារ
ឯកសណ្ឋាន ១០៥ ដុល្លារ
ថ្លៃសរុប ៩២៥ ដុល្លារ ៧០០ ដុល្លារ ៨០០ ដុល្លារ ៧០០ដុល្លារ
ប្រាក់កក់ដែលអាច
ប្រគល់ជូនវិញ
៧៥ ដុល្លារ
ការបង់ប្រាក់សរុប ១០០០ ដុល្លារ ៧០០ ដុល្លារ ៨០០ ដុល្លារ ៧០០ ដុល្លារ
ចំណាយសរុប សញ្ញាបត្ររយៈពេល ២ ឆ្នាំ ៣១២៥ ដុល្លារ

ថ្លៃសិក្សា សិស្សអន្តរជាតិ

ថ្លៃ ឆមាសទី ១ ឆមាសទី ២ ឆមាសទី ៣ ឆមាសទី ៤
ថ្លៃដាក់ពាក្យសុំ ២០ ដុល្លារ
ថ្លៃសិក្សា ១០៥០ ដុល្លារ ១០៥០ ដុល្លារ ១០៥០ ដុល្លារ ១០៥០ ដុល្លារ
សៀវភៅ និងសម្ភារ ១០០ ដុល្លារ ១០០ ដុល្លារ
ឯកសណ្ឋាន ១០៥ ដុល្លារ
ថ្លៃសរុប ១២៧៥ ដុល្លារ ១០៥០ ដុល្លារ ១១៥០ ដុល្លារ ១០៥០ ដុល្លារ
ប្រាក់កក់ដែលអាច
ប្រគល់ជូនវិញ
៧៥ ដុល្លារ
ការស្នាក់នៅ* ១២០០ ដុល្លារ ១២០០ ដុល្លារ
ការបង់ប្រាក់សរុប ២៥៥០ ដុល្លារ ១០៥០ ដុល្លារ ២៣៥០ ដុល្លារ ១០៥០ ដុល្លារ
ចំណាយសរុប សញ្ញាបត្ររយៈពេល ២ ឆ្នាំ ៦.៩២៥ ដុល្លារ

អាហារូបករណ៍

អាហាររូបករណ៍ណាអូមី តាមី

naomi-tami_profile-picture

អាហាររូបករណ៍ណាអូមី តាមី នឹងផ្តល់ឱកាសដល់សិស្សដែលមានការប្តេជ្ញាចិត្តខ្ពស់ ការស្រលាញ់ចំពោះផ្នែកម្ហូបអាហារ និង ចំពោះអ្នកដែលមាន បញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ហើយមានបំណងចង់សិក្សា នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា។

ពត៌មានលម្អិតអំពីអាហាររូបករណ៍:

 • អាហារូបករណ៍នេះមានចំនួនកំណត់
 • អ្នកឈ្នះអាហារូបករណ៍ត្រូវបានកំណត់ដោយគណៈកម្មាធិការអាហារូបករណ៍
 • ថ្លៃអាហាររូបករណ៍ៈ ថ្លៃសិក្សាទាំងអស់នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា
 • អ្នកផ្តល់ធនឧបត្ថម្ភៈ មូលនិធិអាហាររូបករណ៍ណាអូមី តាមី តាមរយៈមូលនិធិសិហ្ស បីរយហុក

សូមធ្វើការស្វែងយល់ពត៌មានបន្ថែមអំពីអាហាររូបករណ៍  www.shift360.ch/en/naomi-tami-scholarship/

លក្ខខណ្ឌដែលអាចដាក់ពាក្យៈ

 • ពាក្យត្រូវបព្ចាប់ការសិក្សានៅវិទ្យាល័យ
 • មានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ
 • មានការប្តេជ្ញាចិត្តខ្ពស់ ការស្រលាញ់ផ្នែកម្ហូបអាហារ


លក្ខខណ្ឌនៃការរក្សាអាហាររូបករណ៍:

 • ត្រូវតែគោរព និង អនុវត្តទៅតាមគោលការណ៍ និង បទបញ្ជាផ្ទៃក្នុងរបស់ វិទ្យាស្ថានម្ហូបអាហារកម្ពុជា ព្រមទាំងប្រកាន់ ខ្ជាប់នូវអាកប្បកិរិយាគំរូ
 • ត្រូវរក្សាឲ្យបាននូវអត្រាពិន្ទុជាប់គ្រប់មុខវិជ្ជា នៅគ្រប់ឆមាស
 • ត្រូវតែជាសិស្សសិក្សាពេញម៉ោងសម្រាប់កម្មវិធីសញ្ញាបត្រជាន់ខ្ពស់ (ឌីប្លូម៉ា) នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា
 • ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាហាររូបករណ៍ជាមួយអ្នកផ្តល់ធនឧបត្ថម្ភ


លក្ខខណ្ឌតម្រូវនៃការស្នើសុំ:

 • បំពេញទម្រង់បែបបទស្នើរសុំអាហាររូបករណ៍
 • លិខិតបុគ្គលយោងចំនួនបីច្បាប់
 • សំណេរ (ចំនួន៥០០ពាក្យ អំពីថាតើហេតុអ្វីបានជាអ្នកគឺជាបុគ្គលសក្តានុពលសម្រាប់មូលនិធិ អាហាររូបករណ៍ណាអូមី តាមី)

 

ចុះឈ្មោះនៅថ្ងៃនេះដើម្បីចាប់ផ្តើមអាជីពរបស់អ្នកនៅក្នុងវីជ្ជាជីវៈនៃការចម្អិនម្ហូប

សូមដាក់ពាក្យឥឡូវនេះ