ជ្រុងមួយនៃអាជីពចុងភៅ -ចុងភៅង៉ែត រស់

ដោយ Amie Gosselin​​ | on ថ្ងៃសុក្រ ទី ១៦ ខែមិថុនា ឆ្នាំ ២០១៧​

ngeth-roues-thumbnailជីវិតរបស់ចុងភៅ ង៉ែត រើស បានចាប់ផ្តើមពីសហគមន៍ដ៏ស្ងប់ស្ងាត់ និង ដាច់ស្រយាលមួយនៅក្នុងខេត្តកំពត ប្រទេសកម្ពុជា ជាទីដែលគាត់ទទួលការបណ្តុះបណ្តាល និង រហូតក្លាយជាអ្នកជំនាញផ្នែកអេឡិចត្រូនិច។  ក្រោយពីបានបញ្ចប់ការសិក្សានៅសាលា គាត់បានរកឃើញថាចំណង់ចំណូលចិត្តដ៏ពិតប្រាកដរបស់គាត់គឺការដុតនំ និង ធ្វើនំ ក្រោយមកគាត់ក៏បានធ្វើតាមចំណង់ចំណូលចិត្តរបស់គាត់។

ដើម្បីស្របតាមបេះដូង និង ក្តីស្រលាញ់របស់គាត់ដោយបានផ្លាស់ទៅរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង។ នៅទីនោះគាត់បានសិក្សាផ្នែកដុតនំ និង ធ្វើនំពី ហាងនំដ៏ល្បីឈ្មោះមួយកន្លែង ឈ្មោះថា ប៊ូឡាស៊ែរី ំម៉ូវីយើ ។ បន្ទាប់ពីសិក្សាចប់ គាត់បានបន្តអភិវឌ្ឍខ្លួន និង ការងាររបស់គាត់តាមរយៈវគ្គបណ្តុះបណ្តាលជាច្រើន ដូចជាវគ្គរៀនអំពីការធ្វើ  ម៉ាការុង  សូកូឡា និង កាឡាស់ និង សូប៊ីត  ល និង ល។

ព្រឹត្តការណ៍អស្ចារ្យមួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើននៃអាជីពជាចុងភៅ ង៉ែត រើស គឺការផលិតនូវ នំប័ុងបាហ្កេតដ៏ឆ្ងាញ់ប្រចាំទីក្រុងដែលគាត់រស់នៅ ហើយក្រោយមកទៀតកេរ្ត៍ឈ្មោះរបស់គាត់ចាប់ផ្តើមត្រូវបានគេទទួលស្គាល់គឺនៅរវាងឆ្នាំ២០១២ មិនត្រឹមតែប៉ុណ្ណោះកេរ្ត៍ឈ្មោះរបស់ ប៊ូឡាស៊ែរី ំម៉ូវីយើក៏ទទួលបានភាពល្បីល្បាញផងដែរ រហូតមកដល់បច្ចុប្បន្ននេះ។

ខាងក្រោមនេះគឺជាអ្វីដែលអ្នកសសេរអត្ថបទអំពីការធ្វើដំណើរ លោក អាន ម៉ា បានសសេររៀបរាប់អំពីស្នាដៃរបស់ចុងភៅ ង៉ែត រើស

” ង៉ែតបានលាយម្សៅ  ច្របាច់ ពង្រាង និង បង្កើតបានជា នំប័ុងបាហ្កេតជ័យលាភីជាច្រើន ដែលប្រភេទនំប័ុងដែលហាងនំ ប៊ូឡាស៊ែរីលក់ ។ ជាលទ្វផលគាត់ទទួលបាន ជ័យលាភី ប្រភេទនំ សំបកក្រៀម (crusted)  ប្រភេទនំ ប័ុងក្រៀមទឹកឃ្មំុ (honeycomb crumbed beauty) និង ប្រភេទនំគុកគី ម៉ាវែល ក្រាញ់ និង ឆៀវ( a marvel of crunch and chew) ។”

វាគឺការបាត់បងចំណែកមួយដ៏ធំនៃការសម្រេចចិត្តចាកចេញរបស់ ចុងភៅ ង៉ែត រើស ពីទីក្រុងប៉ារីស ត្រលប់មកកាន់ ប្រទេសកម្ពុជាវិញជាមាតុភូមិកំណើតរបសគាត់ ។ ទន្ទឹមនឹងការសម្រេចចិត្តនេះ គាត់បានត្រលប់មកកម្ពុជា ហើយទទួលការងារមួយពីហាងនំប័ុងល្បីឈ្មោះមួយ គឺ ហាង អេរិក កាយស័រ។ គាត់បានធ្វើការនៅទីនោះរហូតដល់ ដើមឆ្នាំ២០១៧ ទើប គាត់ចូលរួមជាមួយវិទ្យាស្ថានម្ហូបអាហារកម្ពុជារហូតមកដល់បច្ចុប្បន្ន ក្នុងនាមជាគ្រូបណ្តុះបណ្តាលមួយរូបដែលកំពុងផ្តល់នូវទេពកោសល្យ និង ចំណេះដឹងរបស់ខ្លួនផ្នែកដុតនំ និង ធ្វើនំដល់សិស្សនៅទីនេះ។

ចុះឈ្មោះនៅថ្ងៃនេះដើម្បីចាប់ផ្តើមអាជីពរបស់អ្នកនៅក្នុងវីជ្ជាជីវៈនៃការចម្អិនម្ហូប

សូមដាក់ពាក្យឥឡូវនេះ