បដិសណ្ឋារកិច្ច និងទេសចរណ៍គឺជាវិស័យមួយក្នុងចំណោមឧស្សាហកម្មធំបំផុតមានភាពសម្បូរបែបនិងគួរឲ្យរំភើបរីករាយបំផុត។ វិស័យនេះមិនត្រឹមតែ ផ្តល់ការងារយ៉ាងទូលំទូលាយដល់មនុស្សជាង ២៣៥លាននាក់នៅទូទាំងពិភពលោកប៉ុណ្ណោះទេប៉ុន្តែក្តីសង្ឃឹមចំពោះអនាគតអាជីពនៅក្នុងវិស័យនេះ ក៏ត្រូវបានពង្រីកយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ នៅក្នុងប្រទេសកម្ពុជាវិស័យបដិសណ្ឋារកិច្ចកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយរួម ចំណែកយ៉ាងសំខាន់ដល់ផលិតផលសរុបក្នុងស្រុក (GDP) និងបង្កើតឱកាសការងារជាច្រើន។
ជំនាញដែលបានរៀននៅវិទ្យាសា្ថនម្ហូបអាហារកម្ពុជាអាចអនុវត្តបានមិនត្រឹមតែនៅក្នុងពិភពនៃការធ្វើម្ហូបប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចអនុវត្តបាន ចំពោះឧស្សាហកម្មទាំងមូលនៃបដិសណ្ឋារកិច្ចនិងអាជីវកម្មទាក់ទងនឹងបដិសណ្ឋារកិច្ចផងដែរ។
វិស័យបដិសណ្ឋារកិច្ច កំពុងត្រូវការនូវអ្នកវិជ្ជាជីវៈផ្នែកនេះ ដែលមានសមត្ថភាពនិងមិនត្រឹមតែមានជំនាញ បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន ឥរិយាបថការងារត្រឹមត្រូវនិងអាចចូលរួមនៅក្នុងក្រុមការងារដើម្បីអនុវត្តចក្ខុវិស័យរួមរបស់សាជីវកម្មផងដែរ។ ការសិក្សាកាលពីពេលថ្មីៗនេះដោយក្រុម ប្រឹក្សាវិស័យធ្វើដំណើរ និងទេសចរណ៍ បង្ហាញថាវិស័យបដិសណ្ឋារកិច្ច គឺជានិយោជកដ៏ធំជាងគេ បំផុតនៅលើពិភពលោក ដោយជួលកម្មករម្នាក់ក្នុង ចំណោម១២នាក់ហើយចំនួននេះនឹងកើនឡើងស្របពេលនឹងការពង្រីកជាបន្តបន្ទាប់នៃវិស័យនេះ។
វិទ្យាសា្ថនម្ហូបអាហារកម្ពុជាមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយនឹងថ្នាក់ដឹកនាំនៃវិស័យនេះទាំងក្នុងស្រុកនិងអន្តរជាតិតាមរយៈក្រុមប្រឹក្សាភិបាលរបស់ ខ្លួនហើយនៅក្នុងឆមាសនីមួយៗសិស្សត្រូវបានផ្តល់នូវឱកាសដើម្បីជួបថ្នាក់ដឹកនាំនៃវិស័យបដិសណ្ឋារកិច្ចមកពីជុំវិញពិភពលោកនៅក្នុងវេទិកាដែល បានរៀបចំឡើងនិងបទបង្ហាញនានាដែលធ្វើឡើងនៅវិទ្យាសា្ថន។