ឯកភាពដោយអ្នកវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ច

ចុងភៅ អូតូ វៃប៊ែល  OTTO WEIBEL

ចុងភៅ អូតូ វៃប៊ែល  បានបញ្ចប់ការសិក្សាដោយមានសញ្ញាបត្រថ្នាក់សហព័ន្ធស្វ៊ីស ផ្នែកសិល្បៈ នៃការធ្វើម្ហូបពីប្រទេសស្វ៊ីស។ ដោយមានមូលដ្ឋានគ្រឹះផ្នែកអប់រំដ៏រឹងមាំគាត់បានចាប់ផ្តើមអាជីព អន្តរជាតិជាចុងភៅអន្តរជាតិមួយរូប និងបានបម្រើការងារឲ្យសណ្ឋាគារល្បីៗមួយចំនួននៅទូទាំង ពិភពលោក ។ ក្នុងរយៈពេល ២៦ឆ្នាំកន្លងមកនេះ ចុងភៅ អូតូ វៃប៊ែល  បានកាន់កាប់តំណែង ជាន់ខ្ពស់ជាច្រើននៅក្នុងឧស្សាហកម្មវិស័យបដិសណ្ឋារកិច្ចរួមទាំងលោកធ្លាប់ជានាយកគ្រប់គ្រង ផ្ទះបាយសម្រាប់ Fairmont & Swissotel នៅក្នុងប្រទេសសិង្ហបុរី។ បច្ចុប្បន្នគាត់គឺជាដៃគូ និងជានាយកនៃក្រុមហ៊ុន Ottscott PYE LTD នៅក្នុ ប្រទេសសិង្ហបុរី ។

ដោយមានបទពិសោធន៍ជាង៥០ឆ្នាំនៅក្នុងវិស័យនេះចុងភៅ អូតូ វៃប៊ែល  លោកគឺជាចុងភៅដ៏ ល្បីបំផុតម្នាក់នៅលើពិភពលោក។ ការប្តេជ្ញាចិត្តនិងមហិច្ចិតាដ៏ក្លៀវក្លា របស់គាត់ចំពោះពិភពនៃ វិជ្ជាជីវៈចម្អិនម្ហូបអាហារបានធ្វើឲ្យគាត់ក្លាយជាបុគ្គលមួយរូបដែលជំរុញទឹកចិត្តនិងបង្ហាត់បង្ហាញ ដល់ចុងភៅវ័យក្មេងទាំងឡាយដោយក្នុងគោលដៅ លើកកម្ពស់បទដ្ឋាននិងមុខមាត់របស់ចុងភៅក្នុងស្រុក។ ពីព្រោះតែមហិច្ចិតាក្លៀវក្លារបស់គាត់ ចំពោះវិជ្ជាជីវៈនេះគាត់ទទួលបាន “រង្វាន់ឧត្តមភាពនៃ WGS ដែលជារង្វាន់សម្រាប់សមិទ្ឋិផលពេញមួយជីវិត” និង “អ្នកគ្រប់គ្រងចុងភៅភោជនីយ ដ្ឋានប្រចាំឆ្នាំពីវេទិកាអាហារនិងភេសជ្ជៈអន្តរជាតិ”។ ដើម្បីក្លាយជាអ្នកមានវិជ្ជាជីវៈ ផ្នែកម្ហូបអាហារដ៏អស្ចារ្យគឺត្រូវការការអប់រំវិជ្ជាធ្វើម្ហូបអាជីព ការ នុវត្តជាក់ស្តែងនៅក្នុងគ្រឹះស្ថានល្បីៗនិងការណែនាំគ្រប់ជំហាននៃវិធីសាស្ត្រដោយគ្រូបង្ហាត់បង្រៀនដែលយកចិត្តទុកដាក់ចំពោះសិស្សនិងមាន ចំណង់ក្លៀវក្លាចំពោះអាហារ។ នៅវិទ្យាសា្ថនម្ហូបអាហារកម្ពុជាអ្នកនឹងទទួលបានចំណេះដឹង និងការជំរុញទឹកចិត្តគ្រប់បែបយ៉ាងដែលអ្នកត្រូវការ ដើម្បីក្លាយខ្លួនជាអ្នកដែលមានវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចដ៏ជោគជ័យ។ ជានិច្ចកាលតម្រូវការចុងភៅដែលមានសមត្ថភាពនិងការច្នៃប្រឌិតតែង កើតមានឡើងគ្រប់ទីកន្លែងហើយឱកាសការងារជាច្រើនកំពុងបើកទ្វាររង់ចាំពួកគេនៅគ្រប់ទិសទី។ នៅពេលទទួលបានសញ្ញាបត្រ ពីវិទ្យាស្ថាន អ្នកនឹងស្ថិតនៅលើវិថីដ៏រលូនដែលអាចធ្វើដំណើរឆ្ពោះទៅរកជោគជ័យក្នុងអាជីពការងារជំនាញបានឆាប់រហ័ស។

លោក សានតូ ហ្សូពី SANTO ZOPPI

“ក្នុងនាមជាចុងភៅមួយរូបខ្ញុំសម្រេចបាននូវអ្វីទាំងអស់ដែលខ្ញុំធ្លាប់ស្រមៃហើយអ្នកទាំង អស់គ្នា និងមានឱកាសដូចគ្នាដើម្បីវាអាចសម្រេចក្តីស្រម៉ៃរបស់អ្នកទាំងអស់គ្នា”។ ការ បណ្តុះបណ្តាលជាចុងភៅគឺជាលិខិតឆ្លងដែនឆ្ពោះទៅកាន់អនាគតរបស់អ្នក។ ក្នុងអំឡុង ពេល៣៤ឆ្នាំកន្លងមកដែលខ្ញុំបានបម្រើការងារនៅអាស៊ី ឲ្យក្រុមហ៊ុនពហុជាតិជាច្រើន ខ្ញុំ បានជួបចុងភៅអាស៊ីដែលមានទេពកោសល្យជាច្រើនផ្សេងៗគ្នា ហើយខ្ញុំពិតជាជឿថា ជាមួយនឹងមូលដ្ឋានគ្រឹះនិងចំណេះដឹងផ្នែកវិជ្ជាធ្វើម្ហូបដ៏ត្រឹមត្រូវនឹងជំរុញឲ្យមានជនជាតិ អាស៊ីកាន់តែច្រើនថែមទៀតអាចមានសក្តានុពលក្នុងការក្លាយជាអ្នកជំនាញប្រកបដោយ វិជ្ជាជីវៈខាងធ្វើម្ហូបដ៏ល្បីល្បាញលំដាប់ពិភពលោក។


បរិយាកាសសិក្សារៀនសូត្រដែលបង្កលក្ខណៈឲ្យមានលទ្ធផលសិក្សាខ្ពស់របស់វិទ្យាសា្ថនបណ្តុះបណ្តាលម្ហូបអាហារកម្ពុជា នឹងបំពាក់បំប៉នដល់ យុវជនអាស៊ីដែលមានទេពកោសល្យនូវជំនាញចាំបាច់នានាដើម្បីចាប់ផ្តើមអាជីពរបស់ពួកគេនៅក្នុងវិស័យដ៏គួរឲ្យរំភើបរីករាយ និងរស់រវើក។ មិន មានវិជ្ជាជីវៈផ្សេងទៀតណាដែលអាចផ្តល់នូវវិថី និងឱកាសការងារច្រើនយ៉ាងបែបនេះទេ។ សិស្សបញ្ចប់ការសិក្សាវិជ្ជាធ្វើម្ហូបដែលមានអត្តចរិតត្រឹម ត្រូវនិងចំណង់ក្លៀវក្លាក្នុងការសម្រេចសមិទ្ធផលនានា នឹងទទួលបានអនាគតអាជីពការងារគ្មានអ្វីប្រៀបបាន។ ខ្ញុំមានឱកាសដ៏អស្ចារ្យដែលអាច រៀនសូត្រពីថ្នាក់គ្រប់គ្រងចុងភៅឈានមុខគេមួយចំនួនក្នុងអាជីពការងាររបស់ខ្ញុំ។ ពេលនេះខ្ញុំមានភារកិច្ច និងបុព្វសិទ្ធិក្នុងការផ្តល់ជំនាញ របស់ខ្ញុំដល់ចុងភៅវ័យក្មេងដែលមានបំណងចង់សិក្សារៀនសូត្រ។

ចុះឈ្មោះនៅថ្ងៃនេះដើម្បីចាប់ផ្តើមអាជីពរបស់អ្នកនៅក្នុងវីជ្ជាជីវៈនៃការចម្អិនម្ហូប

សូមដាក់ពាក្យឥឡូវនេះ