គ្រូបង្ហាត់របស់យើង

រៀនសូត្រពីគ្រូណែនាំ និងគ្រូបង្រៀននៅក្នុងពិភពនៃការធ្វើម្ហូប។

ថ្នាក់គ្រប់គ្រងរបស់វិទ្យាស្ថានម្ហូបអាហារកម្ពុជាកំពុងជ្រើសរើសបុគ្គលិកនិងមហាវិទ្យាល័យរបស់ខ្លួនតាមរយៈដំណើរការជ្រើសរើសបុគ្គលិកប្រកបដោយ តម្លាភាពដើម្បីធានាបានថាការងារដែលទទួលបានគឺ យោងទៅលើឯកសារបទពិសោធន៍និងចំណេះដឹងរបស់ពួកគេ។ ពួកគេត្រូវបានបណ្តុះបណ្តាល បន្ថែមដោយអ្នកគ្រប់គ្រងជាន់ខ្ពស់នៃ វិទ្យាស្ថាន មុនចាប់ផ្តើមបំពេញការងារ។ ACAC នឹងធានានូវកម្មវិធីបណ្តុះបណ្តាលជាបន្តសម្រាប់បុគ្គលិកទាំង អស់ដើម្បីស្ថិតនៅជួរមុខនៅក្នុងវិស័យសិល្បៈនៃការធ្វើម្ហូប និន្នាការនិងវិធីសាស្ត្របង្រៀន។

dean3លោក ម៉ាឃីស កាលប៊ីរឺ (MARKUS KALBERER)

ព្រឹទ្ធបុរសរបស់សាលា

លោក ម៉ាឃឺស (Markus) មានបទពិសោធន៍ជាង ៣០ឆ្នាំនៅក្នុងសណ្ឋាគារផ្កាយប្រាំដែលក្នុងនោះ ១០ឆ្នាំជា ប្រធានចុងភៅនៅក្នុងសណ្ឋាគារនៅជុំវិញពិភពលោករួមទាំងប្រទេសស្វ៊ីស ហុងកុង ហ្វីលីពីន ម៉ាឡេស៊ី និង អូស្ត្រាលី។ តាមរយះអាជីពរបស់គាត់ជាច្រើនឆ្នាំចុងក្រោយនេះ បាននាំគាត់ទៅកាន់វិស័យអប់រំផ្នែកម្ហូបអាហារ ដែលគាត់គឺជាគ្រូបង្ហាត់បង្រៀនការធ្វើម្ហូបនៅក្នុងសាលាគ្រប់គ្រងសណ្ឋាគារអន្តរជាតិឡេ រ៉ូច(Les Roches) នៅ ប្លូច (Bluche) ប្រទេសស្វ៊ីស។ ក្នុងឆ្នាំ២០០៨ គាត់ទទួលបានសញ្ញាបត្រមេចុងភៅពីប្រទេសស្វ៊ីស។ ក្រោយពី បម្រើការងារជាអ្នកគ្រប់គ្រងកម្មវិធីធ្វើម្ហូបនៅ RACA អស់រយៈពេល៦ឆ្នាំ គាត់ត្រូវបានដំឡើង តំណែងជានាយក សាលានៃសាលាឯកទេសបង្រៀនវិជ្ជាជីវៈធ្វើចម្អិនម្ហូបអាហារ។ នៅខែមីនាឆ្នាំ២០១៦ គាត់បានទទួលការតែងតាំង ជាព្រឹទ្ធបុរសនៃវិទ្យាស្ថានម្ហូបអាហារកម្ពុជាដើម្បីដឹកនាំគម្រោងថ្មីនេះនិងបើកសាលាបង្រៀនធ្វើម្ហូបដែលមានការទទួលស្គាល់ជាអន្តរជាតិដំបូងគេនៅក្នុង ប្រទេសកម្ពុជា។

dean2

លោក គីម ម៉ាតាំង (KIM MATANG)

គ្រូបង្ហាត់បង្រៀនធ្វើម្ហូប

ចុងភៅ ម៉ាតាំង (Matang) បានបញ្ចប់ការសិក្សាពីសាលា Paul de Brule School ក្នុងឆ្នាំ២០០៣និងបានធ្វើការ អស់រយៈពេល ១៥ ឆ្នាំកន្លងមកនៅក្នុងសណ្ឋាគារល្បីៗ នៅថ្នាក់ជាតិ និងអន្តរជាតិដូចជា សណ្ឋាគារ Jumeirah នៅ ទីក្រុងឌូបៃ។ ជាមួយនឹងចុងភៅផ្សេងទៀត ចុងភៅ ម៉ាតាំងបានអភិវឌ្ឍជំនាញរបស់គាត់នៅក្នុងការច្របាច់បញ្ចូលគ្នានូវ ការចម្អិនអាហារគ្រួសាររាជវង្សខ្មែរបុរាណជាមួយនឹងការចម្អិនអាហារចម្រុះអាស៊ីបែបទំនើបព្រមទាំង ការចម្អិនអាហារ បែបលោកខាងលិច។ មុនពេលគាត់ចូលបម្រើការងារនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជានេះ គាត់បានធ្វើជាគ្រូបង្រៀនវិជ្ជា ធ្វើម្ហូបនៅសាលា Ecole Paul de Brule នៅសៀមរាបបានរយៈពេល ២ ឆ្នាំ។

ជិវិតរបស់សិស្ស

ជិវិតរបស់សិស្ស

ត្រៀមខ្លួនសម្រាប់អនាគតរបស់អ្នកជាមួយ នឹងអនាគតអ្នកដឹកនាំកម្ពុជាផ្សេងទៀត។

ព័ត៌មានបន្ថែម
អាជីពរបស់អ្នក

អាជីពរបស់អ្នក

សែ្វងរកទីផ្សារពិសេសរបស់អ្នកនៅក្នុងវិស័យ ទេសចរណ៍និងបដិសណ្ឋារកិច្ច។

ព័ត៌មានបន្ថែម
កម្មវិធី

កម្មវិធី

សញ្ញាបត្រ វិញ្ញាបនបត្រ និងបទអភិវឌ្ឍជំនាញ វិជ្ជាជីវៈ។

ព័ត៌មានបន្ថែម
គ្រូបង្ហាត់របស់យើង

គ្រូបង្ហាត់របស់យើង

រៀនសូត្រពីគ្រូណែនាំ និងគ្រូបង្រៀននៅក្នុង ពិភពធ្វើម្ហូប។

ព័ត៌មានបន្ថែម

ចុះឈ្មោះនៅថ្ងៃនេះដើម្បីចាប់ផ្តើមអាជីពរបស់អ្នកនៅក្នុងវីជ្ជាជីវៈនៃការចម្អិនម្ហូប

សូមដាក់ពាក្យឥឡូវនេះ