ការពណ៌នាអំពីកម្មវិធីសិក្សា និងវគ្គសិក្សា

ACAC មានវិធីសាស្ត្រអប់រំពីរយ៉ាងគឺអភិវឌ្ឍទាំងចំណេះដឹងផ្នែកអប់រំ និងជំនាញវិជ្ជាជីវៈ

កម្មវិធីសិក្សា

វិទ្យាសា្ថនម្ហូបអាហារកម្ពុជា មានវិធីសាស្ត្រអប់រំពីរយ៉ាងគឺអភិវឌ្ឍទាំងចំណេះដឹងផ្នែកអប់រំ និងជំនាញវិជ្ជាជីវៈ។ កម្មវិធីសិក្សារបស់វិទ្យាសា្ថនដែលបង្កើត ឡើងដោយ SHL ដែលជាដៃគូបណ្តុះបណ្តាលបច្ចេកទេសរបស់វិទ្យាសា្ថនមានលក្ខណៈចម្រុះនិងទូលំទូលាយនិងត្រូវបានកែសម្រួលដើម្បីបំពេញទៅ តាមតម្រូវការនៅក្នុងវិស័យបដិសណ្ឋារកិច្ចកម្ពុជានិងសិស្សនាពេលអនាគត។

កម្មវិធីសិក្សានេះធានាថាសិស្សទទួលបានការអប់រំនៅក្នុងថ្នាក់រៀនទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្ដែង រួមទាំងមានបទពិសោធន៍ការងារជាក់ស្តែង។ វិធីសាស្ត្របង្រៀនរួមមាន៖ បឋកថានិងមេរៀន ការបណ្តុះបណ្តាល និងការអនុវត្តនៅក្នុងផ្ទះបាយ ការដើរផ្សារ ការបង្ហាញការចម្អិនម្ហូបដោយផ្ទាល់ការធ្វើ
ការងារជាក្រុម ការពិភាក្សាក្នុងក្រុមនិងករណីសិក្សា ។

ចំណុចសំខាន់ៗនៃវគ្គសិក្សា

ចំណុចសំខាន់ៗនៃសញ្ញាបត្រ រយៈពេល ២ ឆ្នាំ

កម្មវិធី សញ្ញាបត្រជាន់ខ្ពស់រយៈពេល ២ឆ្នាំ
ទ្រឹស្តី អនុវត្តន៍ ក្រេឌីត
ចំនួនម៉ោងអនុវត្តសរុប ៦៨០ ២២
ចំនួនម៉ោងទ្រឹស្តីសរុប ៤៥០ ៣០
ចំនួនម៉ោងកម្មសិក្សាសរុប ១៨០០ ៤០
ម៉ោងសរុប  សញ្ញាបត្រជាន់ខ្ពស់រយៈពេល ២ឆ្នាំ ២៩៣០
ក្រេឌីតសរុប  សញ្ញាបត្រជាន់ខ្ពស់រយៈពេល ២ឆ្នាំ ៩២

ឆ្នាំទី ១

ឆមាសទី ១
កូដវគ្គសិក្សា ឈ្មោះវគ្គសិក្សា ម៉ោងទំនាក់ទំនង / ឆមាស ក្រេឌីត
ទ្រឹស្តី អនុវត្តន៍
FU 01 កម្មវិធីអនុវត្តចម្អិនអាហារជាក់ស្តែង
កម្រិតមូលដ្ឋាន
២០០ ៦,៥
FU 02 ការធ្វើនំកម្រិតមូលដ្ឋាន ១៤០ ៤,៥
FU 03 ការទិញ ៤៥
GEN 01 ទ្រឹស្តីនៃការធ្វើម្ហូប ៤៥
GEN 02 ចំណេះដឹងអំពីអាហារ ៤៥
FU 04 សុវត្ថិភាព និងអនាម័យអាហារ ៤៥
CO 04 ភាសាអង់គ្លេសកម្រិតបឋម ៤៥
ម៉ោង/ក្រឌីតសរុប ២២៥ ៣៤០ ២៦
ឆមាសទី ២
កូដវគ្គសិក្សា ឈ្មោះវគ្គសិក្សា ម៉ោងទំនាក់ទំនង / ឆមាស ក្រេឌីត
អនុវត្តន៍
GEN 10 កម្មសិក្សា ៩០០ ២០

ឆ្នាំទី ២

ឆមាសទី ៣
កូដវគ្គសិក្សា ឈ្មោះវគ្គសិក្សា ម៉ោងទំនាក់ទំនង / ឆមាស ក្រេឌីត
ទ្រឹស្តី អនុវត្តន៍
FU 05 កម្មវិធីអនុវត្តចម្អិនអាហារជាក់ស្តែង
កម្រិតខ្ពស់
២០០ ៦,៥
FU 06 ការធ្វើនំកម្រិតខ្ពស់ ១៤០ ៤,៥
FU 03 ការបង្កើតសៀវភៅមុខម្ហូប និងរូបមន្ត
ម្ហូប
៤៥
GEN 04 អាហារូបត្ថម្ភ ៤៥
CO 03 គណនេយ្យ ផ្ទះបាយ ៤៥
GEN 05 ប្រវត្តិសាស្រ្ត រសជាតិ និង វប្បធម៌ ៤៥
CO 02 ភាសាអង់គ្លេសកម្រិតមធ្យម ៤៥
ម៉ោង/ក្រេឌីតសរុប ២២៥ ៣៤០ ២៦
ឆមាសទី ៤
កូដវគ្គសិក្សា ឈ្មោះវគ្គសិក្សា ម៉ោងទំនាក់ទំនង / ឆមាស ក្រេឌីត
អនុវត្តន៍
GEN 11 កម្មសិក្សា ៩០០ ២០

ការពណ៌នាអំពីវគ្គសិក្សា

ឆមាសទី ១

កម្មវិធីអនុវត្តចម្អិនអាហារជាក់ស្តែងកម្រិតមូលដ្ឋាន                FU 01

វគ្គសិក្សានេះណែនាំសិស្សអំពីជំនាញធ្វើម្ហូបកម្រិតមូលដ្ឋាន ដែលចាំបាច់នៅក្នុងផ្ទះបាយដែលមានលក្ខណៈវិជ្ជាជីវៈ។ សិស្សនឹងទទួលបានជំនាញអំពី វិធីចម្អិនអាហារសំខាន់ៗទាំងអស់វិធីសាស្ត្រអនុវត្តដ៏ត្រឹមត្រូវក្នុងការរៀបចំម្ហូបអាហារប្រកបដោយអនាម័យនិងការរៀបចំអាហារដែលគ្រប់គ្រងជាចំណែក ដើម្បីបង្ការការខ្ជះខ្ជាយ។ វគ្គសិក្សានេះបង្រៀនសិស្សឲ្យផលិតអាហារដែលមានគុណភាពយ៉ាងមានប្រសិទ្ធភាពនិងប្រសិទ្ធផល។ សិស្សនឹងត្រូវបាន បង្រៀនអំពី ប្រព័ន្ធសំខាន់ៗនៃការផលិតអាហារ ហើយនឹងរៀនគោរពតាមទម្លាប់អនុវត្តន៍និងការបង្ហាត់បង្រៀនដ៏ល្អបំផុត។ បរិយាកាសធ្វើការនៅក្នុង ផ្ទះបាយនឹងផ្តល់ ឲ្យសិស្សនូវឱកាសរៀនសូត្រអំពីការប្រើប្រាស់និងការថែទាំត្រឹមត្រូវនូវបរិក្ខារផ្ទះបាយនិងការជ្រើសរើសឧបករណ៍ប្រើប្រាស់នៅក្នុង ផ្ទះបាយឲ្យបានត្រឹមត្រូវទៅតាមការងារចម្អិន។ ជាងនេះទៅទៀតសកម្មភាពថ្នាក់អនុវត្តន៍ នឹងអភិវឌ្ឍនូវជំនាញក្នុងការធ្វើការងារជាក្រុមទំនាក់ទំនងល្អនិង ការបង្កើនស្មារតីទទួលខុសត្រូវ។ ចំណេះដឹងដែលទទួលបានគឺផ្អែកលើតម្រូវការពាក់ព័ន្ធនឹងវិស័យម្ហូបអាហារហើយនឹងជួយសិស្សនៅក្នុងការកែ
ច្នៃផលិតផលលំហូរនៃអាហារនិងការរៀបចំ។

ការធ្វើនំកម្រិតមូលដ្ឋាន                                                        FU 02

វគ្គសិក្សាត្រូវបានរៀបចំឡើងដើម្បីបង្កលទ្ធភាពឲ្យសិស្សអាចយល់អំពីមូលដ្ឋាននៃការធ្វើនំនិងប្រតិបត្តិការហាងនំ។ សិស្សនឹងរៀនអនុវត្តតាមរូបមន្តធ្វើ ម្ហូបនិងសារៈសំខាន់នៃការលាយបរិមាណគ្រឿងផ្សំឲ្យបានត្រឹមត្រូវ។ វគ្គសិក្សានឹងបង្រៀនសិស្សអំពីនំប៉័ងជាច្រើនប្រភេទនំដុតនិងបង្អែមតាំងពីរូបមន្តធ្វើ ម្ហូបបែបបុរាណរហូតដល់រូបមន្តធ្វើម្ហូបបែបទំនើបនាសម័យបច្ចុប្បន្ន។ សិស្សនឹងដឹងកាន់តែច្បាស់ថាភាពខុសគ្នាបន្តិចបន្តួចលើពេលវេលាសីតុណ្ហភាព វិធីសាស្ត្រនិងសមាមាត្រអាចមានឥទ្ធិពលខ្លាំងលើលទ្ធផលនៃផលិតផល។ សិស្សនឹងអភិវឌ្ឍការយល់ដឹងអំពីគ្រឿងផ្សំបរិក្ខារម៉ាស៊ីននិងបច្ចេកទេសធ្វើ នំព្រមទាំងប្រតិកម្មរូបសាស្រ្ត និងគីមីសាស្រ្តដែលកើតឡើងក្នុងអំឡុងពេលដំណើរការ។ តាមរយៈការបង្ហាត់បង្ហាញការងារជាក្រុមនិងកិច្ចការរៀងៗខ្លួន សិស្សនឹងបង្កើនភាពស្វាហាប់រហ័សរហួននិងអភិវឌ្ឍស្មារតីក្រុម។

ការទិញ                                                                                 FU 03

វគ្គសិក្សានេះគ្របដណ្តប់លើមុខងារសំខាន់ៗនៃសកម្មភាពទិញដូចជាការជ្រើសរើសអ្នកលក់នីតិវិធីទិញ ការទទួល ការរក្សាទុកនិងការចែកចាយនៅក្នុង អង្គភាព។ សិស្សនឹងត្រូវបានណែនាំអំពីប្រព័ន្ធគ្រប់គ្រងផ្សេងៗគ្នានិងមានការយល់ដឹងអំពីសារៈសំខាន់នៃការវិលជុំនៃស្តុកនិងសន្និធិ។ សិស្សនឹងវាយ តម្លៃលើបញ្ហាក្រមសីលធម៌ដែលត្រូវមានការពិចារណាឲ្យបានល្អិតល្អន់នៅពេលទិញអាហារ។

ទ្រឹស្តីនៃការធ្វើម្ហូប                                                            GEN 01

វគ្គសិក្សានេះជួយសិស្សឲ្យយល់ពីទំនាក់ទំនងរវាងកម្មវិធីអនុវត្តចម្អិនអាហារជាក់ស្តែង និងទ្រឹស្តីផ្សេងៗដែលត្រូវដឹងជាចាំបាច់ដើម្បីផ្តល់នូវអាហារដែល មានគុណភាពខ្ពស់។ ចំណុចដែលត្រូវសិក្សារួមមានលក្ខណៈនៃសមាសធាតុអាហារ និងវិធីផ្លាស់ប្តូរនិងគ្រប់គ្រងសមាសធាតុអាហារក្នុងអំឡុងដំណើរ ការផលិតអាហារ។ សិស្សនឹងត្រូវបានណែនាំអំពីវិធីសាស្ត្រផលិតផ្សេងៗគ្នាចំពោះអាហារកែច្នៃដូចជា ការប្រឡាក់ ការធ្វើជ្រក់ ការរក្សាទុក និងការ ផលិតហ្វ្រូម៉ាសនិងប៊ឺរ។ ជាងនេះទៅទៀតវិធីសាស្ត្ររក្សាទុកផ្សេងៗនៅក្នុងការផលិតអាហារនឹងត្រូវបានយកមកពិភាក្សាផងដែរ។

ចំណេះដឹងអំពីអាហារ                                                      GEN 02

វគ្គសិក្សានេះគ្របដណ្តប់លើផ្នែកដែលទាក់ទងគ្នាទៅវិញទៅមកដើម្បីយល់ដឹងឲ្យបានពេញលេញអំពីរបៀបផលិតនិងរបៀបចាត់ថ្នាក់ប្រភេទអាហារផ្សេងៗ។ សិស្សនឹងរៀនអំពីរបៀបចាត់ថ្នាក់អាហារហើយនឹងអាចញែកគុណភាពនៃផលិតផលដូចគ្នា។ កាយវិភាគវិទ្យានៃសត្វផ្សេងៗត្រូវបានពិភាក្សាដើម្បីញែក ភាពខុសគ្នានៃផ្នែកផ្សេងៗរបស់សត្វ និងកំណត់ការប្រើប្រាស់របស់វានៅក្នុងផ្ទះបាយ។

សុវត្ថិភាព និងអនាម័យអាហារ                                         FU 04

វគ្គសិក្សានេះគ្របដណ្តប់លើសារៈសំខាន់នៃអនាម័យនៅគ្រប់ផ្នែកទាំងអស់នៃការរៀបចំនិងការបម្រើអាហារនិងបង្រៀនសិស្សអំពីរបៀបធានាថាបទដ្ឋាន ខ្ពស់បំផុតនៃអនាម័យត្រូវបានអនុវត្តតាមនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃការងាររបស់ពួកគេនៅក្នុងវិស័យបដិសណ្ឋារកិច្ច។ បទដ្ឋានអន្តរជាតិត្រូវបាន គោរពតាមនៅគ្រប់ថ្នាក់រៀនទាំងអស់ ហើយសិស្សត្រូវបានតម្រូវឲ្យ បង្ហាញនូវការយល់ដឹងពេញលេញ អំពីបទដ្ឋានអនាម័យនិងសុវត្ថិភាពអាហារដែល រក្សាដោយសណ្ឋាគារនិងផ្ទះបាយលំដាប់ពិភពលោក។

ភាសាអង់គ្លេសកម្រិតបឋម                                             CO 01

សិស្សនឹងចេះវាក្យសព្ទកាន់តែច្រើនតាមរយៈការសិក្សាផ្នែកផ្សេងៗរបស់ពាក្យជាពិសេសវាក្យសព្ទអំពីផ្ទះបាយនិងការអនុវត្តតាមវចនានុក្រម។ តាមរយៈ ការអភិវឌ្ឍជំនាញផ្នែកស្តាប់និងនិយាយសិស្សនឹងអាចយល់ការសន្ទនាខ្លីៗនិងបង្ហាញនូវសមត្ថភាពក្នុងការប្រើប្រាស់ចំណេះដឹងផ្នែកវេយ្យាករណ៍ដើម្បី បង្កើតប្រយោគត្រឹមត្រូវ ទាំងក្នុងភាសាអង់គ្លេសបែបនិយាយនិងបែបសរសេរ។

ឆមាសទី ២ និងទី ៤

កម្មសិក្សា                                                   GEN 11 & GEN 12

កម្មសិក្សាគឺជាផ្នែកសំខាន់មួយនៅក្នុងការអប់រំនិងការអភិវឌ្ឍសិស្សហើយវានឹងផ្តល់ដល់សិស្សនូវបទពិសោធន៍ការងារក្នុងជីវិតជាក់ស្តែងនៅគ្រឹះស្ថាន ដែលមានការទទួលស្គាល់ថ្នាក់ជាតិនិងអន្តរជាតិ។ សិស្សនឹងមានឱកាសអនុវត្តជំនាញដែលពួកគេបានរៀននិងពង្រឹងអភិវឌ្ឍបន្ថែមទៀតនូវសមត្ថភាព និងជំនាញថ្មីៗតាមរយៈការអង្កេតប្រតិបត្តិការដែលមានស្រាប់ និងការទទួលមតិរិះគន់ពិតប្រាកដបែបស្ថាបនា។ បទពិសោធន៍នេះនឹងត្រៀមខ្លួនសិស្ស ឲ្យយល់ដឹងកាន់តែប្រសើរអំពីភាពស្ទាត់ជំនាញដែលចាំបាច់នៅក្នុងវិស័យម្ហូបអាហារ។ វិទ្យាសា្ថនម្ហួបអាហារកម្ពុជានឹងត្រួតពិនិត្យយ៉ាងដិតដល់ចំពោះ លទ្ធផលនៃការសិក្សា តាមរយះគម្រោងផ្សេងៗ។ មិនតែប៉ុណ្ណោះ កម្មសិក្សាការី-ការិនី នឹងតម្រូវឲ្យបំពេញទិន្នានុប្បវត្តិការងារមួយបន្ទាប់ពីកម្មសិក្សាបាន បញ្ចប់។

ឆមាសទី ៣

កម្មវិធីអនុវត្តការចម្អិនអាហារជាក់ស្តែងកម្រិតខ្ពស់   FU 05

វគ្គសិក្សានេះនឹងពង្រីកជំនាញអនុវត្តន៍របស់សិស្សដែលទទួលបាននៅក្នុងឆមាសទីមួយ និងកម្មសិក្សា។ សិស្សនឹងត្រូវបានតម្រូវឲ្យរៀបចំម្ហូបដែលមាន លក្ខណៈកាន់តែស្មុគស្មាញ ដោយប្រើគ្រឿងផ្សំជាច្រើនប្រភេទ។ កន្លែងរៀនសូត្រត្រូវមានការរៀបចំឲ្យបានស្អាត ហើយសៀវភៅមុខម្ហូបចាំបាច់ត្រូវតែ រៀបចំតាមពេលវេលាជាក់លាក់ ដោយតម្រូវឲ្យមានការធ្វើផែនការ និងការអនុវត្តកាន់តែប្រុងប្រយ័ត្ន។ សិស្សនឹងអភិវឌ្ឍសមត្ថភាពរបស់ពួកគេក្នុងការ បំពេញការងារដោយឯករាជ្យ និងស្វ័យភាព ហើយពួកគេនឹងត្រូវអភិវឌ្ឍជំនាញគ្រប់គ្រងបឋម។

ការធ្វើនំកម្រិតខ្ពស់                                                   FU 06

មេរៀននេះនឹងពង្រឹងចំណេះដឹងនិងជំនាញដែលទទួលបាននៅក្នុងឆមាសទីមួយដោយពង្រីកចំណេះដឹងរបស់សិស្សឲ្យមានមូលដ្ឋានគ្រឹះទូលំទូលាយ និងល្អិតល្អន់នៅក្នុងសិល្បៈនៃការធ្វើនំនិងការដុតនំ។ សិស្សនឹងត្រូវបានណែនាំអំពីផលិតផលបង្អែមនិងគ្រឿងក្លែមដោយប្រើបច្ចេកទេសមួយចំនួននិង ទម្លាប់អនុវត្តន៍ប្រសើរបំផុតនៃឧស្សាហកម្ម។ ដូចគ្នានេះដែរមេរៀននេះរួមបញ្ចូលនូវវិធីសាស្រ្តនៃការរក្សាកំដៅរបស់សូកូឡានិងការផលិតសូកូឡាព្រម ទាំងបច្ចេកទេសនៃការរៀបបង្អែមបែបទាន់សម័យ។

ការបង្កើតបញ្ជីមុខម្ហូប និងរូបមន្តអាហារ            GEN 03

នៅក្នុងវគ្គសិក្សានេះ សិស្សត្រូវបានណែនាំឲ្យស្គាល់ឧបករណ៍ទាំងឡាយដែលប្រើប្រាស់នៅក្នុងការសរសេរបញ្ជីមុខម្ហូបទំនើប និងនៅក្នុងការបង្កើតបញ្ជី មុខម្ហូប ខណៈដែលពិចារណាលើការរឹតត្បិតលើប្រតិបត្តិការអាហារ និងភេសជ្ជៈ។ សិស្សនឹងអាចញែករវាងប្រភេទផ្សេងៗគ្នានៃបញ្ជីមុខម្ហូប និងអនុវត្ត បទដ្ឋាន ព្រមទាំងវាក្យសព្ទត្រឹមត្រូវក្នុងការសរសេរបញ្ជីមុខម្ហូប។ ពួកគេ នឹងរៀនផងដែរ អំពីការកំណត់បរិមាណអាហារឲ្យបានត្រឹមត្រូវដែលចាំបាច់ សម្រាប់ការបង្កើតសៀវភៅមុខម្ហូបហើយវគ្គសិក្សានេះនឹងជួយពួកគេឲ្យមានសមត្ថភាពក្នុងការបង្កើតនិងសរសេររូបមន្តធ្វើម្ហូបតាមទម្ងន់និងតម្លៃត្រឹមត្រូវ សម្រាប់សៀវភៅមុខម្ហូបផ្សេងៗ។ សិស្សនឹងយល់អំពីអត្ថប្រយោជន៍នៃរូបមន្តធ្វើម្ហូបបែបស្តង់ដារនិងសារៈសំខាន់នៃការថែទាំនិងធ្វើបច្ចុប្បន្ន កម្មឃ្លាំងរូបមន្តធ្វើម្ហូប។

អាហារូបត្ថម្ភ                                                        GEN 04

វគ្គសិក្សានេះគឺរៀនទាក់ទងនឹងទ្រឹស្តីយ៉ាងលម្អិតដោយផ្តោតទៅលើមូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភដែលផ្តល់ដល់សិស្សនូវបច្ចុប្បន្នភាពនៃមូលដា្ឋនគ្រឹះ និងការសង្ខេបនៃគោលសំខាន់ៗរបស់អាហារូបត្ថម្ភ។ សិស្សនឹងអាចប្រើប្រាស់នូវចំណេះដឹងរបស់ខ្លួន ដើម្បីបង្កើតនូវជម្រើសនៃមុខម្ហូបប្រកបដោយ តុល្យភាព នឹងមុខម្ហូបប្រកបដោយសារធាតុចិញ្ចឹមសរីរាង្គដែលចាំបាច់។

គណនេយ្យផ្ទះបាយ                                               CO 03

វគ្គសិក្សានេះនឹងជួយសិស្សឲ្យអភិវឌ្ឍការយល់ដឹងស៊ីជម្រៅអំពីទម្លាប់អនុវត្តផ្នែកគណនេយ្យសម្រាប់សណ្ឋាគារ និងភោជនីយដ្ឋាន។ សិស្សនឹងត្រូវបាន ណែនាំអំពីលក្ខខណ្ឌនិងនីតិវិធីគណនេយ្យផ្អែកធ្វើម្ហូបកម្រិតមូលដ្ឋានហើយនឹងដឹងអំពីការចំណាយផ្សេងៗគ្នាដែលកើតឡើងនៅក្នុងការទិញ ការរៀបចំ និងការបម្រើអាហារ។ នៅពេលបញ្ចប់វគ្គសិក្សានេះសិស្សនឹងទទួលបានចំណេះដឹងក្នុងការអនុវត្តនីតិវិធីតាមបែបគណិតវិទ្យាដែលត្រូវបានប្រើប្រាស់នៅ ក្នុងផ្ទះបាយ ហាងនំអាជីព និងយល់អំពីគោលការណ៍ចាំបាច់នានានាដើម្បីត្រួតពិនិត្យចំណាយ។

ប្រវត្តិសាស្រ្ត រសជាតិ និងវប្បធម៌                        FU 05

អត្តសញ្ញាណ សាសនា ជនជាតិ និងជាតិ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងអាហារ។ សិស្សនឹងត្រូវបានបង្ហាញនូវទិដ្ឋភាពទូទៅអំពីឥទ្ធិពលយ៉ាងខ្លាំង របស់ព្រឹត្តិការណ៍សង្គម និងប្រវត្តិសាស្ត្រ ចលនាសាសនា និងការប្រែប្រួលតម្រូវការចំពោះការបរិភោគអាហារ ទៅលើលក្ខណៈ និងខ្លឹមសារនៃវប្បធម៌ ផ្សេងៗគ្នា និងអាហាររបស់ពួកគេ។ វគ្គសិក្សានេះពិនិត្យមើលការបង្កើតសៀវភៅមុខម្ហូបដែលមានរចនាសម្ព័ន្ធ និងស្វែងយល់និន្នាការកាលពីអតីតកាល បច្ចុប្បន្ន និងនិន្នាការដែលកំពុងវិវត្តនៅក្នុងពិភពអាហារ។ វគ្គសិក្សានេះក៏រួមបញ្ចូលផងដែរនូវការវិភាគគ្រឿងផ្សំ និងបរិក្ខារផ្ទះបាយដែលប្រើនៅក្នុងការ ចម្អិនអាហាររបស់ជាតិពន្ធុផ្សេងៗគ្នា។ សិស្សនឹងស្រាវជ្រាវអាហារ និងគ្រឿងផ្សំរបស់ជនជាតិដើមកម្ពុជា។

ភាសាអង់គ្លេសកម្រិតមធ្យម                             CO 02

វគ្គសិក្សានេះត្រូវបានរៀបចំឡើងដើម្បីបង្កើនជំនាញក្នុងការអាននិងសរសេររបស់អ្នកដែលមិនមែនជាជនជាតិដើមនិយាយភាសាអង់គ្លេស។ ការផ្តោតគឺ ធ្វើឡើងលើសមត្ថភាពនៃការអាន ការអភិវឌ្ឍវាក្យសព្ទ និងរចនាសម្ព័ន្ធប្រយោគ។ សិស្សនឹងរៀនអំពីរបៀបបង្កើនភាពស្ទាត់ជំនាញនៃភាសាអង់គ្លេស របស់ពួកគេ តាមរយៈការសិក្សាកម្រិតមធ្យមនៃជំនាញផ្នែកស្តាប់ និងនិយាយ។ ដោយផ្តោតលើការសរសេរ វគ្គសិក្សានេះនឹងត្រៀមខ្លួនសិស្សសម្រាប់ តម្រូវការផ្នែកអប់រំនៃវិស័យធ្វើម្ហូប។ វានឹងផ្តោតលើរបៀបផ្សេងៗនៃការសរសេរជាពិសេសដំណើរការនៃការសរសេរចាប់ពីប្រយោគរហូតដល់កថាខណ្ឌ។ សិស្សនឹងអភិវឌ្ឍ និងបង្ហាញជំនាញរបស់ពួកគេនៅក្នុងការបង្ហាញប្រកបដោយវិជ្ជាជីវៈ។

ចុះឈ្មោះនៅថ្ងៃនេះដើម្បីចាប់ផ្តើមអាជីពរបស់អ្នកនៅក្នុងវីជ្ជាជីវៈនៃការចម្អិនម្ហូប

សូមដាក់ពាក្យឥឡូវនេះ