កម្មវិធី

ចូលរួមនៅក្នុងសហគមន៍សិក្សាប្រកបដោយវិជ្ជាជីវៈ និងរស់រវើកជាមួយគ្រូណែនាំ និងទទួលបានឱកាសថ្មីៗសម្រាប់អនាគត។

សញ្ញាបត្រជាន់ខ្ពស់ នៃវិជ្ជាជីវៈចម្អិនម្ហូបអាហារ

វិទ្យាសា្ថនម្ហូបអាហារកម្ពុជា បានច្របាច់បញ្ចូលគ្នានូវជំនាញ​ និងសមត្ថភាពនានាដែលចាំបាច់សម្រាប់ផ្ទះបាយនៃសតវត្សរ៍ទី២១ ជាមួយនឹងនិន្នាការ និងបច្ចេកវិទ្យាចុងក្រោយបំផុត។ វិទ្យាសា្ថនបានបញ្ចូលគ្នានូវ កម្មវិធីសិល្បៈនៃការធ្វើម្ហូបជាមួយ នឹង កម្មសិក្សានៅក្នុងសណ្ឋាគារដែលមានការទទួល ស្គាល់ជាអន្តរជាតិហើយវាគឺជា បន្សំដ៏ល្អឥតខ្ចោះសម្រាប់អាជីពបដិសណ្ឋារកិច្ច ដ៏ជោគជ័យនិងប្រកបដោយការច្នៃប្រឌិត! ក្នុងអំឡុងពេលនៃការសិក្សា របស់អ្នក អ្នកនឹងស្វែងយល់កាន់តែច្រើនអំពី ទស្សនៈជំនាញនិងនិន្នាការទំនើបនៃការធ្វើម្ហូប និងបង្កើនការយល់ដឹងរបស់អ្នកអំពីពិភពអាហារដ៏ប្រណិត របស់ស្វ៊ីស។ អ្នកនឹងអភិវឌ្ឍជំនាញនិងចំណេះដឹងរបស់អ្នកនៅពេលអ្នកឆ្លងកាត់វគ្គសិក្សា ។

ថ្នាក់រៀនមានទំហំធំល្មម និងមានការអនុវត្តជាក់ស្តែងដែលអាចឲ្យអ្នកសិក្សា ធ្វើការជាលក្ខណៈបុគ្គល និងជាក្រុមក្រោមការណែនាំរបស់អ្នកជំនាញនិង មានការយកចិត្តទុកដាក់ដោយផ្ទាល់ពីសំណាក់គ្រូបង្ហាត់ដែលមានជំនាញរបស់វិទ្យាស្ថាន។

សញ្ញាបត្រ​ ជាន់ខ្ពសរយៈពេល ២ ឆ្នាំ
ឆ្នាំទី​ ១ ឆ្នាំទី ២
ឆមាសទី១ (២១ សប្តាហ៍)
នៅក្នុងបរិវេណសាលា
ឆមាសទី៣ (២១ សប្តាហ៍)
នៅក្នុងបរិវេណសាលា
ឆមាសទី២ (២១ សប្តាហ៍)
កម្មសិក្សា
ឆមាសទី៤ (២១ សប្តាហ៍)
កម្មសិក្សា
ចំណុចសំខាន់ៗនៃឆមាស
សេចក្តីលម្អិតប្រចាំសប្តាហ៍ ម៉ោងបង្រៀន ផលធៀបការបង្រៀន
ការណែនាំ ១ សប្តាហ៍ ៥ ថ្ងៃ/សប្តាហ៍ ៦០% អនុវត្តជាក់ស្តែង =
៣៤២ ម៉ោង
រៀនក្នុងថ្នាក់ ១៩ សប្តាហ៍ ៦ ម៉ោង/ថ្ងៃ
ការប្រឡងបញ្ចប់ ១ សប្តាហ៍ សរុបចំនួន ៥៧០
ម៉ោងទំនាក់ទំនង /ឆមាស
៤០% ទ្រឹស្តី = ២២៨ ម៉ោង
សរុបចំនួន ២១ សប្តាហ៍ក្នុង
មួយ ឆមាស
សរុបចំនួន ៥៧០
ម៉ោងទំនាក់ទំនង /ឆមាស

កម្មវិធីបង្រៀនដុតនំ និង ធ្វើនំ

កម្មវិធីនេះ នឹងធ្វើឲ្យអ្នករឹតតែមានចំណង់ក្លៀវក្លា ចំពោះវិស័យឯកទេសនៃសិល្បៈធ្វើនំនិងដុតនំ។ ចាប់ពីវិជ្ជាធ្វើម្ហូបនិងនិន្នាការបែបបុរាណរហូតដល់វិជ្ជា ធ្វើម្ហូបនិងនិន្នាការបែបទំនើបនាពេលបច្ចុប្បន្នអ្នកនឹងរៀនរៀបចំនិងបង្ហាញនំប៉័ង នំ និងបង្អែមជាច្រើនប្រភេទ ដូចចុងភៅធ្វើនំពិតប្រាកដ។ អ្នកនឹងរៀន ផងដែរអំពីចំណុចលម្អិតនៃការរៀបចំ និងការដាក់បង្ហាញសូកូឡានិងស្ករគ្រាប់ ។

ការអភិវឌ្ឍជំនាញបន្ថែម

វិទ្យាស្ថានក៏មានផ្តល់ជូនវគ្គសិក្សាខ្លីៗនិងថ្នាក់អភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់បុគ្គលិកដែលកំពុងបំរើការងារផ្នែកបដិសណ្ឋារកិច្ចបច្ចុប្បន្នដែលមានបំណង ចង់អភិវឌ្ឍជំនាញបន្ថែមនិងបង្កើនបទពិសោធន៍របស់ខ្លួន។

តាមរយៈវគ្គសិក្សា​ដែលបំពេញតាមតម្រូវការទាំងនេះវានឹងផ្តល់នូវវេទិកាដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលមានជំនាញស្រាប់ក្នុងវិស័យនេះដើម្បីអភិវឌ្ឍ ជំនាញរបស់ពួកគេបន្ថែម។  វគ្គសិក្សាទាំងនេះដោះស្រាយនូវតម្រូវការ នៃវិស័យនេះសម្រាប់ការបណ្តុះបណ្តាលនៅក្នុងវិស័យ បដិសណ្ឋារកិច្ច។

វគ្គសិក្សាខ្លីៗសម្រាប់អ្នកមិនមែនវិជ្ជាជីវៈ

វគ្គសិក្សាទាំងនេះផ្តល់ជូនសម្រាប់អ្នកស្រឡាញ់ចូលចិត្តម្ហូប និងអ្នកដែលមានចំណង់ក្លៀវក្លាក្នុងការធ្វើម្ហូប។ អ្នកដែលមិនមានបទពិសោធន៍ក្នងការធ្វើ ម្ហូបពីមុនក៏អាចចូលរៀនបាន។ វិទ្យាសា្ថនបើកថ្នាក់បង្រៀនធ្វើម្ហូបជាច្រើនប្រភេទផ្សេងៗគ្នាពេញមួយឆ្នាំសម្រាប់ចុងភៅមិនមែនអាជីពដែលមានបំណង បង្កើនជំនាញធ្វើម្ហូបរបស់ខ្លួន។ សម្រាប់កម្មវិធីនិងកាលបរិច្ឆេទលម្អិតសូមមើលប្រតិទិននិង/ឬទំព័រហ្វេសប៊ុករបស់យើងខ្ញុំ។

ចុះឈ្មោះនៅថ្ងៃនេះដើម្បីចាប់ផ្តើមអាជីពរបស់អ្នកនៅក្នុងវីជ្ជាជីវៈនៃការចម្អិនម្ហូប

សូមដាក់ពាក្យឥឡូវនេះ