កម្មវិធី ACAC’S OPEN HOUSEមានការអញ្ចើញចូលរួមយ៉ាងច្រើនកុះករពីភ្ញៀវកិត្តិយសរបស់យើង

ដោយ makara​​ | on ថ្ងៃសុក្រ ទី ២ ខែសីហា ឆ្នាំ ២០១៩​

នាថ្ងៃទី២៧ កក្កដា វិទ្យាម្ហូបអាហារកម្ពុជាបានរៀបចំកម្មវិធី ACAC’S OPEN HOUSE ដែលមានការចូលរួម ពីភ្ញៀវកិត្តិយសរបស់យើងជាច្រើនប្រហែលចំនួន៣០០នាក់។ សូមអគុណដល់បងៗ និងប្អូនៗនិសិ្សតដែលបានអញ្ជើញចូលរួមកម្មវិធីនេះផងដែរ!

img_2277

នាថ្ងៃនោះផងដែរជាមួយនឹងសកម្មភាពពេញមួយថ្ងៃដោយមានការចូលរួមលេងល្បែងកម្សាន្តជាច្រើន ដូចជាការ ដាក់បង្ហាញ pizza និងនំពងទាជាច្រើនរសជាតិ រាប់ភ្លក់សាកល្បង។ ការចូលរួមទស្សនាបរិក្ខារចង្ក្រានបាយដែលរៀបចំតាមបែបទំនើបៗជាមួយនឹងប្រធានក្រុមចុងភៅអន្តរជាតិ ជាពិសេសប្អូនៗសិស្សានុសិស្សថែមទាំងមានឳកាសបានជួបពិភាក្សាជាមួយនឹងរៀមច្បងចុងភៅមកពីគ្រប់ជំនាន់និងប្រធានក្រុមចុងភៅអន្តរជាតិរបស់វិទ្យាម្ហូបអាហារកម្ពុជាយើងទៀតផង។

img_2133img_2307img_2066img_2198
សម្រាប់បងៗ និងប្អូនៗសិស្សានុសិស្សដែលមិនធ្លាប់បានមកកាន់វិទ្យាស្ថានយើងពីមុនមក ក៏អាចមានឳកាសបានចូលរួមទស្សនាបរិក្ខារចង្ក្រានបាយ បន្ទប់សិក្សា ដើម្បីឲ្យប្អូនៗអាចស្វែងយល់និងជួយជំរុញឲ្យក្តីសុបិន្តជាអាជីពចុងភៅលំដាប់អន្តរជាតិរបស់ខ្លួនឲ្យក្លាយជាការពិតផងដែរ។

ចុះឈ្មោះនៅថ្ងៃនេះដើម្បីចាប់ផ្តើមអាជីពរបស់អ្នកនៅក្នុងវីជ្ជាជីវៈនៃការចម្អិនម្ហូប

សូមដាក់ពាក្យឥឡូវនេះ