អំពី ACAC

កម្មវិធីដែលទទួលស្គាល់ដោយអាស៊ាន និងអន្តរជាតិ នឹងត្រៀមសិស្សសម្រាប់ អាជីពការងារដ៏ជោគជ័យនៅក្នុងវិស័យបដិសណ្ឋារកិច្ច។

វិទ្យាសា្ថនម្ហូបអាហារកម្ពុជា គឺជា ស្ថាប័នបណ្តុះបណ្តាល ផ្នែកបដិសណ្ឋារកិច្ចមួយដែលផ្តល់សិស្សរបស់ខ្លួននូវសញ្ញាបត្រជាន់ខ្ពស់ផ្នែកសិល្បៈនៃការ ចម្អិនម្ហូបអាហារ។   វិទ្យាសា្ថនផ្តល់នូវការបង្ហាត់បង្រៀនជាភាសាខ្មែរនិងភាសាអង់គ្លេសដល់សិស្សដែលបានបញ្ចប់ការសិក្សានៅមធ្យមសិក្សា។

ចក្ខុវិស័យនិងបេសកកម្មរបស់យើងគឺបណ្តុះបណ្តាលយុវជនកម្ពុជាឲ្យក្លាយជាបុគ្គល    ដែលមានសមត្ថភាពជំនាញនិងប្រកបដោយវិជ្ជាជីវៈនៅក្នុងវិស័យ បដិសណ្ឋារកិច្ច។ តាមរយៈវគ្គសិក្សាផ្នែកបដិសណ្ឋារកិច្ចជាច្រើនប្រភេទនិងតាមរយៈការបង្ហាត់បង្រៀនទាំងផ្នែកទ្រឹស្តីនិងការអនុវត្តព្រមទាំងការចុះកម្ម សិក្សាជាប្រចាំរួមជាមួយនឹងការបណ្តុះបណ្តាលក្នុងកំឡុងពេលបំពេញការងារនៅក្នុងភោជនីយដ្ឋាន  និងសណ្ឋាគារដៃគូយើងនឹងជួយសិស្សម្នាក់ៗឲ្យចេះ បត់បែនទៅតាមកាលៈទេសៈនិង  ត្រៀមខ្លួនសម្រាប់ បញ្ហាប្រឈមនៅក្នុងជីវិតពិតនៅកន្លែងការងារ។

វិទ្យាសា្ថនម្ហូបអាហារកម្ពុជាគឺជាស្ថាប័នបណ្តុះបណ្តាលវិជ្ជាចម្អិនម្ហូបអាហារដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលមានកម្មវិធីសិក្សាផ្នែកបដិសណ្ឋារកិច្ច អន្តរជាតិ  ដែលស្របតាមបទដ្ឋានអាស៊ាន និង   ក្រមសីលធម៍ការងារបែបប្រទេសស្វ៊ីស។ ក្នុងនាមជា វិទ្យាស្ថានដំបូងគេ  ដែលបង្កើតឡើងក្រោមទម្រង់ដៃគូ រវាងរដ្ឋ និង ឯកជនដែលបានចាប់ដៃគ្នាដើម្បីឆ្លើយតបទៅនឹងកង្វះខាតនិយោជិត ដែលមានការអប់រំនិងជំនាញនៅក្នុងវិស័យបដិសណ្ឋារកិច្ចព្រមទាំងដើម្បី ផ្តល់ឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍជំនាញ ដល់យុវជននិងការកាត់បន្ថយភាពគ្មានការងារធ្វើ តាមរយៈវិទ្យាស្ថានយើងទាំងនៅក្នុងប្រទេសកម្ពុជា និង ទូទាំងតំបន់។

វិទ្យាស្ថានផ្តល់នូវសញ្ញាបត្រជាន់ខ្ពស់រយៈពេលពីរឆ្នាំផ្នែកសិល្បៈនៃការចម្អិនម្ហូបអាហារដែលត្រូវបានទទួលស្គាល់ដោយសាលា Swiss Hotel Management Academy Lucerne (SHL)។ ការបង្ហាត់បង្រៀនត្រូវបានធ្វើឡើងជាភាសាអង់គ្លេសដោយមានការបកប្រែជាភាសាខ្មែរ។     កម្មវិធីសិក្សា   ផ្តល់ឱកាស ឲ្យសិស្សរៀនពីវគ្គសិក្សាជាច្រើនប្រភេទ ដែលគ្របដណ្តប់លើផ្នែកជាច្រើនដែលមាន ទំនាក់ទំនងគ្នាទៅវិញទៅមក នៅក្នុងវិជ្ជាជីវៈ ឧស្សាហកម្មម្ហូបអាហារ។

វិទ្យាស្ថានយើងផ្តល់ការសិក្សាទាំងផ្នែកទ្រឹស្តីនិងការអនុវត្តជាក់ស្តែងរួមមានការសិក្សាផ្អែកលើការធ្វើដោយផ្ទាល់និងកម្មសិក្សានៅតាមសណ្ឋាគារភោជ- នីយដ្ឋានដែលមានការទទួលស្គាល់និងស្ថាប័នដែលពាក់ព័ន្ធ ។ សមត្ថភាព   ផ្នែកបញ្ញារបស់សិស្ស   ក៏ត្រូវបានអភិវឌ្ឍផងដែរ     តាមរយៈសមាសធាតុអប់រំទូទៅនៃកម្មវិធីសញ្ញាបត្រជាន់ខ្ពស់។     វិទ្យាសា្ថនធានាថាសិស្សដែលបានបញ្ចប់ការសិក្សានឹងទទួលបាន ជំនាញយ៉ាងច្បាស់លាស់ស្របជាមួយកត្តា ដទៃទៀតដូចជា៖     វិន័យ ការគោរពចំពោះអ្នកដទៃ ភាពសច្ចទៀងត្រង់ ភាពអាចសម្របខ្លួនបាន ស្មារតីសម្រេចសមិទ្ធផល    និងឆន្ទៈក្នុងការរៀនសូត្រ ពេញមួយជីវិត។ វិទ្យាសា្ថនផ្តល់នូវការអប់រំដល់សិស្សគ្រប់ជាតិសាសន៍ សញ្ជាតិ ភេទ ពណ៌សម្បុរ សាសនា ឬជំនឿដែលបានបញ្ចប់ការសិក្សានៅថ្នាក់ មធ្យមសិក្សាទុតិយភូមិ  (ធ្លាក់ ឬ ជាប់ BAC II) ។

ដោយយោងទៅលើចក្ខុវិស័យ និងបេសកកម្មរបស់យើង ក្នុងនាមជាស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវ:ចម្អិនម្ហូបអាហារឈានមុខគេ នៅក្នុងប្រទេសកម្ពុជា យើងប្តេជ្ញាចិត្ត ក្នុងការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ចម្អិនម្ហូបអាហារឲ្យបានល្អបំផុតពោល គឺ     ឧត្តមភាពទម្លាប់ការអនុវត្តន៍ប្រកបដោយវិជ្ជាជីវៈនិយម ដែលឆ្លុះបញ្ចាំងអំពីឧស្សាហកម្មវិជ្ជាជីវ:នៃការចម្អិនម្ហូបអាហារបែបសហសម័យ និងស្របតាមនិន្នាការបច្ចុប្បន្ន។

សារពីព្រឹទ្ធបុរស

dean3

ឧស្សាហកម្មចម្អិនម្ហូបអាហារ និង   បដិសណ្ឋារកិច្ចផ្តល់នូវឱកាសកាងារដ៏គួរឲ្យ រំភើបរីករាយសម្រាប់យុវជនដែលកំពុងស្វែងរកនូវវិជ្ជាជីវៈគួរឲ្យចាប់ អារម្មណ៍និងជាទីពេញចិត្តចំពោះអ្នកដែលចង់ក្លាយជាផ្នែកមួយនៃពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សប្រកបដោយគំនិតច្នៃប្រឌិតនវានុវត្តន៍និងថាមភាព។

ទោះបីជាសេដ្ឋកិច្ចមានភាពផុយស្រួយនិងប្រែប្រួលនៅក្នុងទីផ្សារដ៏ទូលំទូលាយក៏ដោយវិស័យដំណើរកម្សាន្តនិង   ទេសចរណ៍ត្រូវបាន   រំពឹងថានឹងរីកចម្រើន កាន់តែឆាប់រហ័សជាងវិស័យសេដ្ឋកិច្ចដ៏ទូលំទូលាយ និងវិស័យផ្សេងទៀតជាច្រើនក្នុងទសវត្សរ៍បន្ទាប់។   គិតត្រឹមឆ្នាំ២០២៦ ការធ្វើដំណើរ និង វិស័យ ទេសចរណ៍នឹងអាចផ្តល់ការងារជាង ៣៧០ លានកន្លែង។  កំណើនដ៏រឹងមាំបែបនេះ តម្រូវឲ្យស្ថាប័នអប់រំនានាធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់លើ និន្នាការ និង ការប្រែប្រួលថ្មីៗ នៅក្នុងឧស្សាហកម្មនេះព្រមទាំងកែសម្រួលកម្មវិធីរបស់ខ្លួន ដើម្បីធានាថា កម្មវិធីទាំងនេះត្រូវបានរៀបចំឡើង    ដើម្បីបំពាក់បំប៉ន ដល់សិស្ស ដែលបញ្ចប់ការសិក្សានូវចំណេះដឹងពាក់ព័ន្ធនានាដែលនឹងជួយពួកគេក្នុងការអភិវឌ្ឍអាជីពរបស់ពួកគេបាន។

ក្នុងការពង្រីកទីផ្សារ  នៅក្នុងប្រទេសកម្ពុជា ភាគីពាក់ព័ន្ធនានា  ពីរាជរដ្ឋាភិបាល និង   វិស័យឯកជនបានសហការគ្នាដើម្បីពង្រឹង    អ្នកដែលមានទេពកោសល្យ ក្នុងស្រុកប្រកបដោយនិរន្តរភាពដោះស្រាយកង្វះខាតនិយោជិត  ដែលមានការអប់រំ និង ជំនាញនៅក្នុងវិស័យបដិសណ្ឋារកិច្ច  ព្រមទាំងបង្កើតឱកាសថ្មីៗ សម្រាប់ ការអភិវឌ្ឍជំនាញ   ព្រមទាំងកាត់បន្ថយ   ភាពគ្មានការងារធ្វើរបស់យុវជន តាមរយៈ   វិទ្យាសា្ថនម្ហូបអាហារកម្ពុជា។

វិទ្យាសា្ថនម្ហូបអាហារកម្ពុជា   បានដើរតួយ៉ាងសំខាន់   សម្រាប់ការអប់រំប្រកបដោយគុណភាពនៅក្នុងវិស័យបដិសណ្ឋារកិច្ច។ វិធីសាស្ត្រអប់រំរបស់យើងមាន   ភាពសមាមាត្ររវាងការសិក្សាផ្អែកលើការអនុវត្តជាក់ស្តែងរួមជាមួយនឹងទ្រឹស្តី  ដែលជួយសិស្សឲ្យអភិវឌ្ឍមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីចាប់ផ្តើមនិងគ្រប់គ្រង មាគ៌ាអាជីពនៅពេលអនាគតរបស់ពួកគេដោយជោគជ័យ។       កម្មវិធីសិក្សាបរិក្ខារនានាបរិយាកាសសិក្សាប្រកបដោយថាមភាពគុណភាព និងផលិតភាព សុទ្ធតែអាចធានាបានថាការសិក្សាគឺប្រកបដោយប្រសិទ្ធភាពខ្ពស់។

ការវិនិយោគរបស់យើងទាំងអស់ គឺផ្តោតលើភាពជោគជ័យរបស់សិស្សរបស់យើងដែលបានមកពីអ្នកជំនាញនៅតាមមហាវិទ្យាល័យនានា បរិក្ខារល្អៗ និង  ហេដ្ឋារចនាសម្ព័ន្ធដែលបំពេញទៅតាមតម្រូវការរបស់ពួកគេ។ អាទិភាពជាចំបងរបស់យើង   គឺបង្កើនការអភិវឌ្ឍ និង   បង្កើនលទ្ធភាពស្វែងរកការងារធ្វើ របស់ពួកគេឲ្យបានច្រើនបំផុត។ យើងមានកាតព្វកិច្ចធានាថាសិស្សដែលបានបញ្ចប់ការសិក្សា នឹង    មានជំនាញនៅគ្រប់ទិដ្ឋភាពទាំងអស់នៃវិស័យបដិ សណ្ឋារកិច្ចនាពេលបច្ចុប្បន្នដើម្បីបំពេញតាមតម្រូវការបុគ្គលិកនៅក្នុងវិស័យនេះនិងមានអាទិភាពនៅពេលប្រឡូកចូលនៅក្នុងពិភពការងារប្រកបដោយ វិជ្ជាជីវៈ។   យើងខ្ញុំទន្ទឹងរង់ចាំស្វាគមន៍ពីសំណាក់លោក លោកស្រី សិស្ស និស្សិត ពីគ្រប់មជ្ឈដ្ឋាន មកសិក្សានៅវិទ្យាសា្ថនម្ហូបអាហារកម្ពុជា។

ម៉ាឃីស កាប៊ីរឺ ព្រឹទ្ធបុរស

ហេតុអ្វីត្រូវជ្រើសរើសវិទ្យាស្ថាននេះ?

១. សញ្ញាបត្រជាន់ខ្ពស់ដែលមានការទទួលស្គាល់ជាអន្តរជាតិ

វិទ្យាសា្ថនម្ហូបអាហារកម្ពុជា គឺជាស្ថាប័នដំបូងគេបំផុតនៅក្នុងប្រទេសដែលផ្តល់សញ្ញាបត្រជាន់ខ្ពស់មានការទទួលស្គាល់ជាអន្តរជាតិផ្នែកវិជ្ជាជីវ:ចម្អិនម្ហូបអាហារ។ សាលា Swiss Hotel Management School, Lucerne (SHL) គឺជាដៃគូបណ្តុះបណ្តាលបច្ចេកទេសរបស់យើងនិងមានបទពិសោធន៍ជាង ១០០ឆ្នាំនៅក្នុងការ បណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច។ បទដ្ឋាននៃការអនុញ្ញាតឲ្យចូលរៀនកម្មវិធីសិក្សា បទបញ្ជា    និងប្រតិបត្តិការអប់រំត្រូវបានត្រួតពិនិត្យនិងគ្រប់គ្រង ដោយ SHL ដើម្បីធានាថាសិស្សដែលបញ្ចប់ ការសិក្សារបស់យើងត្រូវបានបំពាក់បំប៉ននូវការអប់រំនិងជំនាញបច្ចេកទេសដែលត្រូវបានទទួលស្គាល់     ជាអន្តរជាតិដែលចាំបាច់ដើម្បីប្រកបអាជីពរបស់ពួកគេនៅក្នុងឧស្សាហកម្មផ្នែកបដិសណ្ឋារកិច្ច។

២. កម្មសិក្សាកម្រិតស្តង់ដាពិភពលោក និងឱកាសការងារ

តាមរយះគណៈគ្រប់គ្រងរបស់ខ្លួនវិទ្យាសា្ថនយើងមានទំនាក់ទំនងយ៉ាងល្អជាមួយថ្នាក់ដឹកនាំសំខាន់ៗមកពីរាជរដ្ឋាភិបាល  វិស័យឯកជន និង  ក្រុមការងារ វិជ្ជាជីវៈដែលពាក់ព័ន្ធ។    សម្ព័ន្ធភាពដ៏រឹងមាំ របស់វិទ្យាសា្ថនជាមួយនឹង     ថ្នាក់ដឹកនាំសណ្ឋាគារ និងភោជនីយដ្ឋានល្បីៗនឹងផ្តល់ដល់សិស្សនូវឱកាសដ៏ល្អ និង មានអត្ថ-ប្រយោជន៏សម្រាប់កម្មសិក្សាការបណ្តុះបណ្តាលក្នុងពេលកំពុងបំពេញការងារ និង   ការធានាឱកាសការងារនៅពេលបញ្ចប់ការសិក្សា។

៣. ការអប់រំផ្នែកបដិសណ្ឋារកិច្ចដ៏ទូលំទូលាយ

ហេដ្ឋារចនាសម្ព័ន្ធរបស់វិទ្យាសា្ថន   ត្រូវបានសាងសង់ជាពិសេស  ដោយគួបផ្សំនឹង  បច្ចេកវិទ្យាចុងក្រោយបំផុតជាមួយនឹង  គ្រូបង្ហាត់បង្រៀនដែលមានការបណ្តុះ បណ្តាលខ្ពស់ និង   ប្រកបដោយវិជ្ជាជីវៈ   ក្នុងការបង្រៀន។ ទាំងអស់នេះបង្កើតបានជាបរិយាកាសសិក្សា     ដែលបង្កលក្ខណៈឲ្យមានលទ្ធផលសិក្សាល្អប្រសើរ ដែលធានានូវការសិក្សារៀនសូត្រដ៏ត្រឹមត្រូវនិងប្រសិទ្ធភាព។

៤. កម្ពុជាចាប់ពីឆ្នាំ២០១៦ទៅ

អនាគតដ៏ភ្លឺស្វាងមួយសម្រាប់និយោជិត ដែលមានជំនាញនិងការអប់រំកំពុងស្ថិតនៅខាងមុខ។ ក្រុមប្រឹក្សាដំណើរកម្សាន្តនិងទេសចរណ៍ពិភពលោក ព្យាករណ៍ថាឧស្សាហកម្មទេសចរណ៍នៃប្រទេសកម្ពុជា នឹង ពង្រីកខ្លួនយ៉ាងខ្លាំង   ក្នុងរយៈពេល១០ឆ្នាំ ខាងមុខ  ដោយបង្កើតការងារចំនួន ១៣០០០០    កន្លែងបន្ថែមត្រឹមឆ្នាំ២០២០។ និន្នាការនេះ នឹងបង្កើតឲ្យមានតម្រូវការនិយោជិត ដែលមានជំនាញនៅក្នុងគ្រប់ផ្នែកទាំងអស់ នៃវិស័យធ្វើដំណើរនិង ទេសចរណ៍ទាំងក្នុងស្រុកនិងអន្តរជាតិ។

ការទទួលស្គាល់ និងទំនាក់ទំនង

shl

តាមរយៈទំនាក់ទំនងរបស់ខ្លួនជាមួយសាលា Swiss Hotel Management School Lucerne (SHL) កម្មវិធីសិក្សារបស់វិទ្យាស្ថានត្រូវបានបង្កើត ឡើងដោយសហការយ៉ាងជិតស្និទ្ធជាមួយនឹង SHL ដោយធានាឲ្យបាននូវការអនុវត្តដែលស្របទៅតាមបទដ្ឋានស្វ៊ីសសម្រាប់ការអប់រំវិជ្ជាជីវៈធ្វើម្ហូបនិង បដិសណ្ឋារកិច្ច។ សញ្ញាបត្រដែលសិស្សទទួលបានពេលបញ្ចប់ការសិក្សាដោយជោគជ័យត្រូវបានទទួលស្គាល់ដោយ SHL។

asian

កម្មវិធីសិក្សារបស់វិទ្យាស្ថាន ត្រូវបានទទួលស្គាល់ដោយលេខាធិការដ្ឋានអាស៊ាន តាមរយៈក្រសួងទេសចរណ៍កម្ពុជា។ សញ្ញាបត្ររបស់វិទ្យាស្ថានត្រូវ បានទទួលស្គាល់នៅទូទាំងប្រទេសជាសមាជិកទាំងអស់របស់អាស៊ាន និងអនុញ្ញាតឲ្យសិស្សដែលបញ្ចប់ការសិក្សាអាចស្វែងរកឱកាសការងារនៅក្រៅ ប្រទេសបាន។

អភិបាលកិច្ច

វិទ្យាសា្ថនម្ហូបអាហារកម្ពុជាមានក្រុមប្រឹក្សាភិបាលប្រកបដោយបទពិសោធន៍ដែលមានតំណាងមកពីរាជរដ្ឋាភិបាលវិស័យឯកជននិងក្រុមការងារវិជ្ជាជីវៈ ដែលពាក់ព័ន្ឋក្នុងផ្នែកនេះ ។

  • រដ្ឋមន្ត្រីក្រសួងទេសចរណ៍ – ប្រធាន
  • ក្រសួងពាណិជ្ជកម្ម
  • ក្រសួងអប់រំ យុវជន និងកីឡា
  • ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • តំណាងនៃសមាគមសណ្ឋាគារកម្ពុជា
  • តំណាងនៃសមាគមភោជនីយដ្ឋានកម្ពុជា
  • តំណាងនៃសហព័ន្ធចុងភៅកម្ពុជា
  • ម្ចាស់អគារ ACAC
  • នាយកប្រតិបត្តិនៃ Shift360
ជិវិតរបស់សិស្ស

ជិវិតរបស់សិស្ស

ត្រៀមខ្លួនសម្រាប់អនាគតរបស់អ្នកជាមួយ នឹងអនាគតអ្នកដឹកនាំកម្ពុជាផ្សេងទៀត។

ព័ត៌មានបន្ថែម
អាជីពរបស់អ្នក

អាជីពរបស់អ្នក

សែ្វងរកទីផ្សារពិសេសរបស់អ្នកនៅក្នុង វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។

ព័ត៌មានបន្ថែម
កម្មវិធី

កម្មវិធី

សញ្ញាបត្រ វិញ្ញាបនបត្រ និង បទអភិវឌ្ឍជំនាញវិជ្ជាជីវៈ។

ព័ត៌មានបន្ថែម
គ្រូបង្ហាត់របស់យើង

គ្រូបង្ហាត់របស់យើង

រៀនសូត្រពីគ្រូណែនាំ និង គ្រូបង្រៀននៅក្នុងពិភពធ្វើម្ហូប។

ព័ត៌មានបន្ថែម

ចុះឈ្មោះនៅថ្ងៃនេះដើម្បីចាប់ផ្តើមអាជីពរបស់អ្នកនៅក្នុងវីជ្ជាជីវៈនៃការចម្អិនម្ហូប

សូមដាក់ពាក្យឥឡូវនេះ