គ្រូបណ្តុះបណ្តាលរបស់យើង

អំពីគ្រូបណ្តុះបណ្តាលរបស់យើង

 លោក ប៊្រូណូ ខាដូនេ  ប្រធានគ្រូបណ្តុះបណ្តាល                                                                            

ចុងភៅ ប៊្រូណូ ខាដូនេ បានចាប់ផ្តើមអាជីពផ្នែកបដិសណ្ឋារកិច្ចរបស់គាត់នៅសាលាគ្រប់គ្រងសណ្ឋារគារដែលមានកេរ៌្តឈ្មោះមួយមានឈ្មោះថា ឡេរូច ហើយទីនោះផងដែរ ក៌ជាកន្លែងដែលគាត់បានបញ្វប់ការសិក្សាថា្នក់សញ្ញាប័ត្រជាន់ខ្ពស់ផ្នែកប្រត្តិបត្តិការសណ្ឋារគារ និង បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។ បន្ទាប់ពីបញ្ចប់ការសិក្សា ចុងភៅខាដូនេ បានសម្រេចចិត្តប្រឡូកចូលក្នងវិស័យម្ហូបអាហារ ក្នុងនាមជាចុងភៅជំនាញមួយរយះ និង ក្រោយមកទៀត គាត់បានបន្តការសិក្សា ផ្នែកម្ហូបអាហារ នៅសកលវិទ្យាល័យហាវៃ សហរដ្ឋអាមេរិច។ ក្នុងការសិក្សានៅទីនោះ គាត់តម្រូវឲ្យបញ្ចប់វិញ្ញាបនបត្រមួយទាក់ទងនឹង “ការបង្រៀន និង ការរៀនសូត្រនៅក្នុងការអប់រំថ្នាក់ខ្ពស់់់់់់” ទើបគាត់អាចបន្តមុខវិជ្ជាដទៃទៀតបាន។ ក្រោយពីបញ្ចប់ការសិក្សា ប្រ៊ូណូ បានចាប់ផ្តើមអាជីពការងារដើម្បីពង្រឹងនូវជំនាញរបស់គាត់ ដោយចាប់ផ្តើមពី ជំនួយការចុងភៅនៅ សណ្ឋារគារ ហាយ អេន ហ្វ័រ ស៊ីសិន ហូឡាឡៃក្នុងរដ្ខហាវៃ សហរដ្ឋអាមេរិច បន្ទាប់មកទៀតគាត់ក៏ធ្វើការនៅជាច្រើនកន្លែងរាប់តាំងពីអាហារដ្ឋាន និង ភោជនីយដ្ឋាន។ ជាមួយនឹងបទពិសោធជាច្រើន គាត់ត្រូវបានទទួលឲ្យចូលបម្រើការងារជាគ្រូបណ្តុះបណ្តាល នៅវិទ្យាស្ថានម្ហូបអាហារនៅ ចូរដាន និង ក្រោយមកទៀយគាត់ត្រូវបានតម្លើងតំណែងជាគ្រូបណ្តុះបណ្តាលជាន់ខ្ពស់ ហើយបន្តមកទៀតគាត់បានក្លាយជា ប្រធានផ្នែកប្រតិបត្តិការរបស់សាលា។ បច្ចុប្បន្ន ចុងភៅ ខាដូនេ បានចូលរួមជាមួយវិទ្យាស្ថានម្ហូបអាហារកម្ពុជា ក្នុងនាមជាប្រធានផ្នែកគ្រូបណ្តុបណ្តាល ក្នុងការផ្តល់នូវចំណេះដឹង នឹង បទពិសោធជាច្រើន ដល់គ្រូ និង សិស្សរបស់វិទ្យាស្ថានតាមរយះចំណេះដឹងដ៏ច្រើនរបស់គាត់។

អូលីវីយេ ម៉ាទីល

មុនដែលគាត់បានក្លាយជាចុងភៅ អូលីវយើរម៉ាត់ថិល គឺជាគ្រូបង្រៀន និង អ្នកប្រឹក្សាខាងផ្នែកអភិវឌ្ឍន៍ជំនួញអស់រយៈពេល១៥ឆ្នាំ។ នៅក្នុងកំឡុងពេលនេះ គាត់បានអភិវឌ្ឍន៍ជំនាញខាងផ្នែកប្រឹក្សា និង គរុកោសល្យដូចជាការផ្ទេរចំណេះដឹងនិង ការបកស្រាយ ដើម្បីផ្សាភ្ជាប់ដំណើរការនៃការសិក្សាទៅនិងការប្រលង។
ចាប់ពីឆ្នាំ ២០០៥ ដល់ ២០០៧ គាត់បានបញ្ចប់ផ្នែកហ្វឹកហ្វឺនម្ហូបអាហារដែលជាឧបសម្ព័នរបស់  French Agency for Adult Vocational Training (AFPA). ដូចច្នេះហើយ គាត់នៅតែបន្តអនុវត្តចំណេះដឹង និង ទទួលបន្ទុកគ្រប់គ្រងផ្នែកផ្សេងៗនៅក្នុងចង្រ្កានបាយ។ ដោយដំបូងចាប់ផ្តើមពីប្រទេសបារាំង មហាសមុទ្រឥណ្ឌា និងបន្ទាប់មកគឺនៅតំបន់អាស៊ីអាគ្នេយ៍។
មុនពេលដែលគាត់ក្លាយជាសមាជិកក្រុមចុងភៅរបស់វិទ្យាស្ថានម្ហូបអាហារកម្ពុជារបស់យើងនៅខែមេសា ឆ្នាំ២០១៨។ គាត់បានធ្វើការនៅ Hagar Catering, Cambodia’s ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាម្ហូបអាហារធំជាងគេនៅកម្ពុជាអស់រយៈពេល៤ឆ្នាំ ក្នុងនាមជាទីប្រឹក្សារដែលមាននាទីជាអ្នកគ្រប់គ្រងនៃប្រធានផ្នែកចុងភៅនៅអាហារដ្ឋានរបស់ សាលាភាសាបារាំងអន្តរជាតិហៅកាត់ថា Lycée Descartes នៅទីក្រុងភ្នំពេញ។

ង៉ែត រើស

បន្ទាប់ពីបានបញ្ចប់ការសិក្សាផ្នែកអគ្គិសនី នៅខេត្តកំពត លោក ង៉ែត រើស បានសំរេចចិត្តផ្លាស់ប្តូរអាជីពរបស់ខ្លួន ដើម្បីអនុវត្តតាមចំណង់ចំណូលចិត្តពិតពោលគឺផ្នែកម្ហូបអាហារ និង ដុតនំ ដោយបានផ្លាស់ទីលំនៅទៅទីក្រុងប៉ារីស ប្រទេសបារាំង។  នៅទីនោះគាត់មាន ឱកាសសិក្សាការធ្វើនំនៅភោជនីយដ្ខានដ៏ល្បីមួយ ឈ្មោះ នៅ Boulangerie Mauvieux។  បន្ទាប់ពី បញ្ចប់ការសិក្សា  លោកបានអភិវឌ្ឍន៏ខ្លួន បន្ថែមទៀតាមរយៈ បំពេញវគ្គបណ្តុះបណ្តាលជាច្រើនដូចជា  Macarons’, ‘du Chocolat សិល្បៈ Glace និង sorbet ល និង ល ដើម្បីការរីកចម្រើនក្នុងអាជីពការងាររបស់គាត់។ នៅក្នុងឆ្នាំ ២០១២  លោក ង៉ែត រើស បានឈ្នះពានរង្វាន់ ប៉ាហ្កេត  Baguette ល្អបំផុតនៅក្នុងទីក្រុងដែលគាត់រស់នៅ ដែលនោះវាគឺជា ឱកាសពិសេសមួយនៅក្នុង អាជីព របស់គាត់ និង បង្កើនកេរ្តិ៍ឈ្មោះល្អ ប្រសើររបស់ ភោជនីយដ្ឋាន Boulangerie Mauvieux ។ ក្រោយមកទៀត លោក រើស បានសម្រេចចិត្តចាកចេញ ពី ទីក្រុងប៉ារីស ហើយ វិលត្រឡប់ មកកាន់ប្រទេសកម្ពុជា ជាស្រុកកំណើត របស់គាត់ និង បានចូលបំរើការនៅ ហាងនំល្បីល្បាញមួយឈ្មោះ អេរិចកៃ សឺ (Eric Kayser bakery) ។ បច្ចុប្បន្ននេះ  លោក រើស បាននឹងកំពុងចែករំលែកបទពិសោធ  ចំណេះដឹង ពិសេសៗ រួមទាំងទេពកោសល្យរបស់គាត់ជាមួយសិស្សនៅវិទ្យាស្ថាន ម្ហូបអាហារកម្ពុជា។

លោក ហេង រ៉ាឌី

img_0323 (École d’Hôtellerie et de Tourisme Paul Dubrule) នាឆ្នាំ២០០៩លោកក៏បានបន្តមាគ៌ានៃក្តីស្រម៉ៃរបស់លោកដោយចូលបំរើកាងារនៅសណ្ធាគារលំដាប់ផ្កាយប្រាំមួយនៅខេត្តសៀមរាប នោះគឺ ប៉ែលម៉ិនឡារេស៊ីដិនដឺអង្គរ (Belmond la residence d’Angkor )។ បន្ទាប់់ពីបំពេញកាងារជាចុងភៅអស់រយះពេលបីឆ្នាំទទួលបានបទពិសោធន៍ល្មមគួរសមហើយលោកសែបបានសំរេចចិត្តចាកចោលមាតុភូមិកំំណើតដើម្បីស្វែងរកនូវអ្វីដែលថ្មីនិងរឹតតែអស្ចារ្យសំរាប់ជីវិតជាចុងភៅរបស់់លោក។ កោះសឺយឆែល (Seychelles islands) ដ៍ល្បីបំផុតនៃមហាសមុទ្រឥណ្ឌាគឺជាកន្លែងកាងារថ្មីរបស់លោក លោកបានធ្វើការនៅរីសតលំដាប់់មួយឈ្មោះថា ខនស្តែន ឡែមូរៀ (Constance Lemuria Resort)។ បន្ទាប់់មកទៀតលោកបានបន្តដំណើរជីវិតរបស់លោកទៅដល់ទីក្រុងដូហានៃប្រទេសខ្វាតាដោយលោកចូលបំរើកាងារនៅសណ្ធាគារលំដាប់់ផ្កាយប្រាំមួយឈ្មោះថា ខែមភីនស្គី រេស៊ីដែន (Kempinski Residences) ។ នៅទីនោះជាបណ្តុំអារ៉ាប់រួមលោកសែប ទទួលខុសត្រូវផ្នែកខាងម្ហូបឥណ្ឌានិង ម្ហូបអាស៊ី។ ប្រាំមួយឆ្នាំបានកន្លងផុតទៅបន្សល់នូវបទពិសោធន៍ជាច្រើន ព្រមជាមួយសមត្ថភាពដ៏អស្ចារ្យ បានជុំរុញទឹកចិត្តលោកសែបរបស់យើងអោយនឹកដល់់ទឹកដីកំំណើតរបស់ខ្លួនលោកក៏សំរេចចិត្តត្រលប់មកកម្ពុជាវិញនៅឆ្នាំ២០១៥។ តួនាទីថ្មីជាប្រធានផ្នែកចុងភៅនៅសណ្ធាគារតាម៉ា (Tama Hotel) ដែលមានទីតាំងនៅអាគារភ្នំពេញថាវ័រ និងនៅភោជនីយដ្ធានអាល់ជីមី ហ្កាសស្តូផាប់ (Alchemy Gastropub)។ បច្ចុប្បន្នលោកជាចុងភៅ និងជាគ្រូបណ្តុះបណ្តាលនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា។

សម្បត្តិ ចាន់សក្កដា

img_0282បន្ទាប់ពីបានប្រលងបញ្ចប់ថ្នាក់វិទ្យាលយ័នៅខេត្តក្រចេះ សក្កដាបានប្រឡូកការងារនៅក្នុងអង្គការសប្បុរសធម៌មួយចំនួនដូចជា មន្ទីពេទ្យគុន្ធបុប្ផា និងអង្គការយុវសន្តិភាពដែលជាកន្លែងផ្តល់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងការបង្កើតគំរោង។

ចាប់ពីឆ្នាំ ២០១៧ – ២០១៩ គាត់បានចាប់ផ្តើមសិក្សានៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា ដែលជាវិទ្យាស្ងានមិនត្រឹមតែផ្តល់នូវបទពិសោធន៍នៃការចម្អិនម្ហូម គន្លឹះច្នៃប្រឌិតផ្សេងៗ និង ទ្រឹស្តីគ្រប់គ្រងផ្នែកចង្រ្កានដល់គាត់តែប៉ុណ្ណោះទេ តែសក្កដាថែមទាំងទទួលបាននូវការពង្រឹងជំនាញផ្នែកទន់ដូចជា អាកប្បកិរិយានៅកន្លែងធ្វើការ ស្មារតីជាក្រុម និង ការប្តេជ្ញាចិត្ត។ ក្នុងកំឡុងពេលសិក្សា សក្កដាក៏ទទួលបានជោគជ័យ ទាំងពីរលើកក្នុងវគ្គចុះហ្វឹកហាត់ការងារផ្ទាល់ផងដែរទាំងក្នុងនិងក្រៅប្រទេសដោយក្នុងនោះមានដូចជាសណ្ឋាគារអន្តរជាតិលំដាប់ផ្កាយប្រាំរបស់សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និង សណ្ឋាគារ Park Hyatt Bangkok នៅប្រទេសថៃទីក្រុងបាងកកផងដែរ។
បន្ទាប់ពីសក្កដាបានបញ្ចប់ថ្នាក់សិក្សានាខែឧសភា ឆ្នាំ២០១៩ថ្មីៗនេះ សក្កដាបានសម្រេចចិត្តបន្តអាជីពរបស់គាត់ជាមួយនឹងវិទ្យាស្ថានម្ហូបអាហារកម្ពុជារបស់យើង និងបន្តចែករំលែកនូវបទពិសោជន៍ ចំនេះដឹងរបស់គាត់ទៅកាន់និសិត្សជំនាន់ក្រោយៗផងដែរ។

អាលីស្សៀ តូម៊ី

aliciaអាលីស្សៀមានដើមកំណើតមកពីប្រទេសបារាំង។ នៅអាយុ១៧ឆ្នាំ អាលីស្សា តូម៊ីបានសម្រេចចិត្តផ្លាស់ប្តូរទីលំនៅទៅរស់នៅភាគខាងជើងនៃប្រទេសបារាំងដែលជាកន្លែងដែលនាងបានចាប់ផ្តើមសិក្សាផ្នែកអក្សរសាស្រ្តនិងជំនួញ។ ទីបំផុតនាងក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈអាហារ និង ការគ្រប់គ្រងភោជ្ជនីយដ្ឋាននៅវិទ្យាស្ថាន ប៉ូលបាកូស ក្នុងទីក្រុងលីយ៉ុងនៅឆ្នាំ២០១៤។
បន្ទាប់ពីនោះ អាលីស្សៀបានចាប់ផ្តើមចុះកម្មសិក្សារផ្លាស់ប្តូរបទពិសោធន៍នៅសណ្ឋាគារ Sofitel El Gezirah in Cairo នៃប្រទេសអេស៊ីប និង បន្តការចុះកម្មសិក្សារផ្សេងទៀតនៅប្រទេសបារាំងដោយផ្តោតទៅលើការរៀបចំឈុតអាហារចាប់ផ្តើម និងបង្អែម។
នៅឆ្នាំបន្ទាប់ទៀត អាលីស្សៀទទួលបានឳកាសការងារនៅក្នុងភោជ្ជនីដ្ឋានដែលល្បីឈ្មោះផ្សេងៗទៀតនៅក្នុងប្រទេសបារាំងនិង ប៊ែកសិក ជាមួយនិង 2-Michelinចុងភៅល្បី។ នាងនៅតែបន្តអភិវឌ្ឍន៍ជំនាញរបស់នាងខាងផ្នែកធ្វើនំដូចជា នំខេក ការ៉េម និងបង្អែមជាច្រើនមុខផ្សេងៗទៀត។
នៅឆ្នាំ២០១៧ អាលីស្សៀបានចាប់ផ្តើមការងារជាមួយនឹង Nagaworld នៅទីក្រុង Phnom Penh ដើម្បីបន្តចែករំលែកចំនេះដឹងនិងជំនាញមុនពេលដែលនាងបានក្លាយជាសមាជិកដ៏មានតម្លៃម្នាក់របស់វិទ្យាស្ថានយើង។

សេង ស្រីហៀប

img_0209អ្នកគ្រូ សេង ស្រីហៀបបានផ្តើមអាជីពដំបូងរបស់គាត់ជាគ្រូបង្រៀនភាសាអង់គ្លេស ជាមួយនឹងការស្រលាញ់ពេញចិត្តក្នុងការចែករំលែកចំណេះដឹង បានជំរុញឲ្យអ្នកគ្រូជ្រើសរើសមុខវិជ្ជា TEFL ក្នុងកំឡុងការរៀនសាកលវិទ្យាល័យ។ បន្ទាប់ពីបានបញ្ចប់ការសិក្សារបស់អ្នកគ្រូទន្ទឹមនឹងបទពិសោធន៍គ្រូបង្រៀនពីមុនមក អ្នកគ្រូបានបន្តចាប់ផ្តើមអាជីពជាគ្រូបង្រៀនផ្នែកភាសារអង់គ្លេសនៅសាកលវិទ្យាល័យ ន័រតុនក្នុងឆ្នាំ២០១៣។ អ្នកគ្រូបានបន្តចំណាយពេលវេលាបង្រៀនដល់សិស្សៗជាច្រើននៃវិទ្យាស្ថានផ្សេងៗទៀតដើម្បីចែករំលែកដល់ក្មេងៗជំនាន់ក្រោយឲ្យស្គាល់ច្បាស់ពីតម្លៃនិងសារៈសំខាន់នៃអន្តរភាសារដែលប្រើប្រាស់ជាសាកល។ អ្នកគ្រូក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកអក្សរសាស្រ្តអង់គ្លេសដោយពិន្ទុខ្ពស់ មុនពេលដែលអ្នកគ្រូបានចូលរូមជាមួយនឹងវិទ្យាស្ថានម្ហូបអាហារកម្ពុជា។

ចុះឈ្មោះនៅថ្ងៃនេះដើម្បីចាប់ផ្តើមអាជីពរបស់អ្នកនៅក្នុងវីជ្ជាជីវៈនៃការចម្អិនម្ហូប

សូមដាក់ពាក្យឥឡូវនេះ