 |
Ritz-Carlton
ភោជ្ជនីយដ្ឋាន Ritz-Carlton បានសាងសង់ដោយអភិជនជនជាតិជប៉ុនម្នាក់ ដែលស្ថិតនៅលើទីតាំងដែលល្អឥតខ្ជោះ ត្រូវបានសាងសង់ចាប់តាំងពីសតវត្សន៏ទី១៧។ The Ritz-Carlton ដែលនៅទីក្រុងក្យូតូនៅតែបន្តកេរ្តិ៍ ដំណែលនៃ ប្រណីតភាពនិងភាពស្ងប់ស្ងាត់។ ក្រេបរសជាតិនៃទេសភាពដ៏ត្រកាលរបស់ទន្លេ Kamo ហើយបណ្តែតអារម្មណ៏ជាមួយនឹងការស៉្បាខ្លួនតាមបែបប្រពៃណីជប៉ុន ឬក៏ជិះ stroll ទៅកាន់ Gion ដែលនៅជិតនោះដើម្បីទស្សនាហាងទំនិញផ្សេងៗប្រចាំតំបន់ ហើយនិង សំរាកលំហែរកម្សាន្តផ្សេងៗផងដែរ។ សណ្ឋាគារ Kyoto នេះក៏មានបន្ទប់សម្រាប់ទទួលភ្ញៀវ និងបន្ទប់សំម្រាប់ស្នាក់នៅប្រណិតៗចំនួន ១៣៤ បន្ទប់ផងដែរ ជាមួយនឹងអាហាររសជាតិអាហារតាមបែបផែនអន្តរជាតិ គួបផ្សំនិងទីកន្លែង ធំទូលាយចំនួន៥ សំរាប់រៀបចំកម្មវិធីផ្សេងៗផងដែរ។
|
 |
Domaine de Clairefontaine
ជាមួយនឹងផ្ទៃដីលាតសន្ធឹងជាង៣ ហិចតាភោជ្ជនីយដ្ឋាន Domaine de Clairefontaine មានបរិយាកាសស្ងប់ស្ងាត់ល្អ មានអាងហែលទឹក និងការតុបតែងជាមួយរចនាបទរបស់ហាងបែបធម្មជាតិ។ ភោជ្ជនីយដ្ឋានបែប The gastronomic តែងតែផ្តល់ជូនរសជាតិម្ហូបឈ្ងុយឆ្ងាញ់។ លោក Philippe Girardon ដែលមានតួរនាទីជា"Meilleur ouvrier de France" មានន័យថាបុគ្គលិកដែលល្អបំផុត គាត់តែងតែមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការជ្រើសរើសផលិតផល គ្រឿងទេសល្អបំផុតក្នុងតំបន់មកចំអិន ដូចជាជីស្រស់ៗ ផ្លែឈើដែលបះពីចំការផ្ទាល់ដើម្បីបង្កើតសិល្បៈអាហារឲ្យមានរសជាតិឥតខ្ជោះមិនអាចបំភ្លេចបាន។
|
 |
Cuisinier Pêcheur – Christopher Coutanceau
ភោជ្ជនីយដ្ឋាន Cuisinier Pêcheur ដែលទទួលបានចំណាត់ថ្នាក់លំដាប់ពិន្ទុផ្កាយ 2 របស់ Michelin Stars ហើយក៏ជាសមាជិកនៃ Relais & Châteaux and of the Grandes Tables du Monde ផងដែរ ។ The Coutanceau house គឺជាដៃគូសហការដ៏ធំមួយរវាងការលាយបញ្ចូលគ្នានៃរូបមន្តម្ហូបបែបប្រពៃណី និងការច្នៃប្រឌិតថ្មីៗដើម្បីបង្កើតបរិយាកាសដែលពោរពេញទៅដោយប្រណីតភាព និងភាពឥតខ្ជោះ។
|
 |
Lassausaie Guy
នៅក្នុងឆ្នាំ ១៩៨៤, Guy Lassausaie (សិប្បករឆ្នើមបារាំង) បានក្លាយជាអ្នកគ្រប់គ្រងភោជនីយដ្ឋានមួយនេះ ដែលបានបង្កើតឡើងអស់រយៈពេល៨០ឆ្នាំមុន តាំងពីជំនាន់ជីតាតួតរបស់គាត់។ គាត់គឺជាមនុស្សជំនាន់ទីបួននៅក្នុងផ្ទះបាយនៃផ្ទះសំណាក់អតីតគ្រូបង្វឹកនេះ។ គាត់បាននាំយកនូវកេរ្តិ៍ឈ្មោះមកជូនគ្រួសាររបស់គាត់ ជាមួយនឹងបទពិសោធន៍របស់គាត់ដែលធ្លាប់បានធ្វើការនៅភោជនីយដ្ឋានលំដាប់កំពូល។ ជាមួយនឹងការបញ្ចូលគ្នានូវម្ហូបលីយ៉ុងបែបប្រពៃណី នឹងគំនិតច្នៃប្រឌិតផ្សេងៗដែលទទួលបានពីបទពិសោធន៍ក្នុងការធ្វើដំណើររបស់គាត់។ ហើយភោជនីយដ្ឋាននេះក៏មាន Michelin-Star ផងដែរ។
|
 |
Pullmann
សណ្ឋាគារនិងរីសត Pullmann Kuching ស្ថិតនៅចំកណ្តាលតំបន់ត្រីកោណមាស Kuching ។ រីករាយជាមួយនឹងមោទនភាពនៃទីតាំងដែលស្ថិតនៅតំបន់ភ្នំ Jalan Mathies លាយឡំនឹងទេសភាពដ៏ត្រកាលរបស់ទីក្រុង និងទន្លេ របស់រដ្ឋ Sarawak នៃប្រទេស Malaysia។ សណ្ឋាគារ Pullman គឺជាសណ្ឋាគារដំបូងបង្អស់នៅក្នុងទីក្រុងដ៏រស់រវើកនេះ ។ Pullman Kuching មាន ៣៨៩ បន្ទប់ធំទូលាយនិងផ្តល់ភាពងាយស្រួលក្នុងការចូលទៅលេងឧទ្យានជាតិ Borneo ដ៏ល្បីល្បាញ។
|
 |
Radison Blu
សណ្ឋាគារ The Radisson Blu បានបង្ហាញខ្លួនដ៏ស្រស់ស្អាតស្ថិតនៅក្នុងតំបន់ Deira Creek នៃប្រទេស ឌូបៃ។ លោកអ្នកគ្រាន់តែចំណាយពេលតែបន្តិចប៉ុណ្ណោះសំរាប់ការដើរពីចំណតឡានក្រុងនិងរថភ្លើង ជាមួយនឹងចំងាយ ៧គីឡូម៉ែតពីព្រលានយន្តហោះឌូបៃអន្តរជាតិ។ សណ្ឋាគារនេះបានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ១៩៧៥ ដែលមានការលាយបញ្ចូលរចនាបទបុរាណរបស់ប្រទេសឌូបៃ។ យើងផ្តល់ជូនសេវាកម្មដែលគ្មានគូប្រៀប ផាសុខភាព ជាមួយនឹងបរិបទរបស់យើង ដែលបង្កើតនូវបទពិសោធន៍និង អនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។
|
 |
Jumeirah
សណ្ឋាគារនិងរីសត Jumeirah គឺជាសណ្ឋាគារបែបប្រណីតភាព ដែលបានចង្អុរបង្ហាញពីឥទ្ឋិពល និងភាពខុសគ្នានៃបែបបទរបស់បដិសណ្ឋារកិច្ចពិសេសជាសាកល អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។ សណ្ឋាគារនិងរីសត Jumeirah គឺជាសណ្ឋាគារដែលបានបង្ហាញលក្ខណៈពិសេសនៃការបដិសណ្ឋារកិច្ចរបស់ខ្លួន។ Burj Al Arab Jumeirah
|
 |
Il Forno
ជាចំនែកមួយនៃប្រទេសអ៊ីតាលីបានមកបង្ហាញខ្លួនចំកណ្តាលទីក្រុងភ្នំពេញ ... ភោជ្ជនីយដ្ឋាន Il Forno គីជាកន្លែងដ៏ឥតខ្ជោះសំរាប់លោកអ្នកដែលនិយមចូលចិត្តអាហាររស់ជាតិដើមរបស់ប្រទេសអ៊ីតាលីដែលជារូបមន្តរបស់លោកយាយរបស់ម្ជាស់ហាងផ្ទាល់តែម្តង រំលេចជាមួយនឹងពាក្យស្លោករបស់ម្ជាស់ហាង“rocked her kitchen” មានន័យថា “ធ្វើឲ្យផ្ទះបាយរបស់លោកយាយមានភាពរីករាយ និង ធ្វើឲ្យយើងនឹកឃើញដល់ប្រទេសអ៊ីតាលី” ។ មកសាកល្បងជាមួយនឹងការដុតភីស្សាក្នុងឡបែបបុរាណ ការធ្វើមីអ៊ីតាលីដោយផ្ទាល់ដៃ និងរីករាយជាមួយនឹងអាហារអ៊ីតាលីជាច្រើនទៀតដែរ។
|
 |
Dara Airport Hotel
ដោយមានទីតាំងនៅជិតអាកាសយានដ្ឋាន និង ចំណាយពេលប្រមាណ១៥នាទីពីកណ្តាលទីក្រុង។ សណ្ឋាគារ តារា អ៊ែរផត និង ស្បាគឺជាសណ្ឋាគារគំរូមួយផ្នែកបដិសណ្ឋារកិច្ច។ នៅទីនេះ យើងបង្កបរិយាកាសដ៏ល្អមួយសម្រាប់ភ្ញៀវមិនថាក្នុងគោលបំណងជំនួញ ឬ ការមកកំសាន្ត។ យើងនឹងផ្តល់នូវការចាប់ផ្តើមដ៏ល្អមួយសម្រាប់ការងាររបស់ពួកគេ។
|
 |
Gate Gourmet
ហ្កេត ហ្កូដម៉េត គឺជាក្រុមហ៊ុនឯករាជ្យមួយដែលផ្កត់ផ្គង់សេវាកម្មម្ហូបអាហារតាមអាការសចរណ៏។ យើងផ្តល់សេវាកម្មផ្នែកម្ហូបអាហារ និង ភេសជ្ជះភ្លាមៗដល់អ្នកដំណើរ សាលម្ហូបអាហារនៅអាកាសយានដ្ឋាន ហាងអាហារ និង ផ្នែកដែលពាក់ព័ន្ឋដទៃទៀត។
|
 |
Himawari
សណ្ធាគារ ហ៊ីម៉ាវ៉ារី ជាសណ្ឋាគារលំដាប់ផ្កាយប្រាំដែលមានទីតាំងដ៏ស្រស់ស្អាតដោយ
ស្តិតនៅចំចន្លោះនៃទន្លេសាប និង ទន្លេចតុមុខ។ ភ្ញៀវរបស់យើង និង អាចរីករាយជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៃទន្លេមេគង្គ និង ការស្នាក់នៅប្រកបដោយផាសុកភាពដែលមានលក្ខណៈឯកជន និងប្រៀបដូចជាផ្ទះ។
|
 |
Hyatt Siem Reap
សណ្ឋាគារផាក ហាយ៉ាត សៀមរាប មានទីតាំងនៅចំទីប្រជុំជន ដែលប្រជុំដោយបា ភោជនីយដ្ឋាន និង ហាងខ្នាតតូចជាច្រើន នៅជុំវិញ។ យើងមានបន្ទប់ប្រមាណ ១០៤ បន្ទប់ដែលបំពាក់ដោយបរិក្ខារទំនើប មានផាសុកភាព និង មានលក្ខណះប្រណិត។
|
 |
NagaWorld
សណ្ធាគារ ណាហ្ការវើល គឺជាសណ្ឋាគារ និង រីស៊តដែលមានបន្ទប់គេងប្រមាណ១,៦៥៨បន្ទប់ និង សេវាកម្មអាហារប្រមាណ ២០មុខ រួមនឹងភេសជ្ជៈផ្សេងៗ ។ នៅទីនេះ យើងមានភោជនីយដ្ឋានដែលទទួលបានពានរង្វាន់ខាងរសជាតិ និង សេវាកម្ម កំពុងបម្រើអតិថិជន រួមទាំងឩបករណ៏ស្ប៉ាដែលទំនើប និង បន្ទប់ប្រជុំដែលមានទីតាំងធំទូលាយ។ មិនតែប៉ុណ្ណោះ ភ្ញៀវអាចទស្សនាការប្រគំតន្រ្តី និង ទស្សនាភាពយន្ត៣ឌី នៅក្នុងមហោស្រពភាពយន្តដ៏ធំ។
|
 |
Open Wine
ភោជនីយដ្ឋាន អូភេន វាញ (Open Wine) គឺជាភោជនីយដ្ឋានដែលបម្រើអាហារបារាំងដ៏ឆ្ងាញ់ពិសា។ យើងទទួលបានជោគជ័យជាភោជនីយដ្ឋានអាហារបារាំងល្អបំផុតនៅទីក្រុងភ្នំពេញុ។
|
 |
Oskar Bistro
អូស្ការប៊ីស្តូរ គឺជាបារដែលមានលក្ខណះទំនើប និង មានបរិយាកាសល្អដែលមានមុខម្ហូប ទាំងបែបអ៊ឺរ៉ុប និង អាស៊ី។ អូស្ការគឺជាជម្រើសមួយដ៏ល្អក្នុងការ ការញ៉ាំអាហារ និង ពិសារស្រាក្រហម។ ទីនេះ គឺលោកអ្នកអាចទទួលទានស្រាក្រហមដ៏ឆ្ងាញ់ពិសា ជាមួយសេវាកម្មល្អ និងម្ហូបអាហារដែលមានឪជារស។
|
 |
Plantation
សណ្ឋាគារផ្លេនថេសិន ស្ថិតនៅចំកណ្តាលទីក្រុង ជាសណ្ឋាគារដែលមានលក្ខណះទំនើប និង បុរាណតាមបែបអាស៊ីទំនើប។ នៅទីនេះរួមមាន ភោជនីយដ្ឋានដែលមានអាហារជាច្រើនបែប រួមទាំង អាងទឹកដ៏ប្រណិត និង មានទីតាំងធំទូលាយ ក្នុងការទទួលភ្ញៀវពីគ្រប់ទិសទី។
|
 |
Raffles
សណ្ឋាគាររ៉ាហ្វល គឺស្ថិតនៅទីប្រជុំនៃទីក្រុងភ្នំពេញ។ សណ្ឋាគាររបស់យើងរួមបញ្ចូលទៅដោយវប្បធម៌ និង កេរ៌្តដំំណែលពីអតីតកាល។ នៅទីនេះ យើងទទួលភ្ញៀវជាច្រើនមកពីគ្រប់ទីកន្លែងដែលរួមមាន អ្នកកាសែត អ្នកនិពន្ឋ និង អ្នកធ្វើដំណើរពីគ្រប់ទិសទី។
|
 |
Rosewood
សណ្ឋាគាររ៉ូសវូត ស្ថិតនៅលើអគារវឌ្ឃនៈជាន់ទី១៤ ជាសណ្ឋាគារប្រកបដោយប្រណិតភាព និង ភាពសំបូរបែបនៃកម្ពុជាសម័យថ្មី និង មានចំងាយប្រមាណ១៨៨ម៉ែត្រពីកណ្តាលទីក្រុងភ្នំពេញដែលជាតំបន់ពាណិជ្ជកម្មដ៏សំខាន់។
|
 |
Sokha Hotel
សណ្ឋាគារសុខា ភ្នំពេញ មានទីតាំងនៅក្រោយស្ពានជ្រោយចង្វា ទល់មុខព្រះបរមរាជវាំង
មានចម្ងាយប្រមាណ១៣គីឡូម៉ែត្រ ពីអាកាសយាដ្ឋានភ្នំពេញ។ ទីនេះគឺជាទីតាំងដែលមានទេសភាពដ៌ស្រស់ស្អាត អមដោយទេសភាពព្រះបរមរាជវាំង ទន្លេចតុមុខ រួមជាមូយនឹងទេសភាពនៃទីប្រជុំជនដែលនៅទីនោះ ជាទីដែលអ្នកគួរស្នាក់នៅ។
|
 |
Sofitel
សណ្ឋាគារសូហ្វីតែល គឹជាសណ្ធាគារលំដាប់ផ្កាយប្រាំដែលមានការចិត្តទុកដាក់បំផុតចំពោះភ្ញៀវ
តាំងពីថ្ងៃស្នាក់នៅដំបូង។ ការរចនាដ៏ស្រស់ស្អាត រួមជាមួយនឹងការបំពាក់នូវសម្ភារះទំនើបៗផ្សេងជាច្រើន។
|
 |
Song Saa Private Island Resort
សង្សារ អាយលែន រីសតគឺជារីសតដែលឆ្លុះបញ្ចាំងអំពី ធម្មជាតិ និង ភាពស៊ីវិល័យ។ ភ្ញៀវដែលបានមកដល់ទីនេះនឹងបានរីករាយជាមួយនឹងបរិយាកាសដ៏សែនមនោរម្យ និង សំភារៈជាច្រើនដែលធ្វើដោយប្រជាជនក្នុងតំបន់។ លោកអ្នកនឹងលំហែអារម្មណ៌ជាមួយនឹងសមុទ្រឯកជនដ៏ស្រស់ស្អាត វីឡាឈើ និង សម្ភារស្ប៉ាដ៏ទំនើប អមដោយសម្រស់ផ្កាផ្ម។ ទីនេះនឹងធ្វើឳ្យអ្នកទទួលនូវអារម្មណ៌សម្រាកយ៉ាងពិតប្រាកដ។
|
 |
Sunway
សណ្ឋាគារ សាន់វេ គឺជាសណ្ឋាគារលំដាប់ផ្កាយបួន ដែលស្ថិតនៅចំកណ្តាលទីក្រុង ដែលកសាង
ឡើងសម្រាប់អ្នកធ្វើដំំណើរមិនថាជាការដើរកំសាន្ត និង អ្នកជំនួញ មានលក្ខណះស្តង់ដារអន្តរជាតិ។ ទីនេះមានចំនួន ១៣៨បន្ទប់ ប្រកបដោយ វេរ៉ង់ដា និង មានទេសភាពស្រស់ស្អាត។
|
 |
Sun & Moon
សណ្ឋាគារ សាន់ អេន ម៉ូន គឺជាសណ្ឋាគារ ដែលស្ថិតនៅចំកណ្តាលទីក្រុង ចាំទទូលបដិសណ្ឋារកិច្ចភ្ញៀវពីគ្រប់ទិសទី។ យើងស្វាគមន៌ភ្ញៀវមកស្នាក់នៅទីនេះ ដើម្បីទទួលបាននូវអារម្មណ៌ស្រស់ថ្លា និង រីករាយក្នុងការមកកាន់ទីនេះ។
|
 |
Thalias Group
ថាឡាស់ ហសស្ពីតថលលីធី គ្រុប បានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជា តាំងពីខែមករា ឆ្នាំ១៩៩៧ មកម្ល៉េះ។ បច្ចុប្បន្ននេះ យើងមានបុគ្គលិក ប្រមាណ ៥០០ នាក់ និង បានក្លាយទៅជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យបដិសណ្ឋារកិច្ច ។ យើងមាន សាខាជាច្រើន ដូចជា ភោជនីយដ្ឋានបែបបារាំង តូប៉ាស ភោជនីយដ្ឋានបែបខ្មែរ ម្លិះ សណ្ឋាគារអុរណរះ និង ហាងខេម៉ា ដែលមានចំរុះទាំង ភេសជ្ជះ និង នំ។
|
 |
Terrazza
ទីកន្លែងដែលបម្រើនូវមុខម្ហូបបែប អ៊ីតាលី ធឺរ៉ាសសារគឺជា ភោជនីយដ្ឋានដែលផ្សំរូមគ្នារសជាតិជាច្រើនបែបអ៊ីតាលី។ ទីនេះគឺជាផ្តើមនូវទស្សនះបែបម្ហូបអាហារដើម្បីឲ្យត្រូវនឹងតម្រូវការ ទាំងផ្នែកអាហាររូបត្ថម្ភ វប្បធម៌ ដែលនឹងធ្វើឲ្យអ្នកទទួលបាននូវអហារមូយដែលមានរសជាតិឆ្ងាញ់។
|
 |
The Balé
សណ្ឋាគារបាលេ ភ្នំពេញ គឺជាសណ្ឋាគារដែលមានតែមួយ និង ស្រស់ស្អាត ដែលមានបន្ទប់ស៊ូតប្រមាណ
១៨បន្ទប់។ បន្ទប់ទាំងនេះរចនាឡើងដោយអ្នកជំនាញ ដែលបង្ហាញអំពីរចនាបថបែបអាស៊ាន និង បម្រើម្ហូបអាហារជាច្រើនបែប។ រីសតដែលស្ថិតនៅបណ្តោយទន្លេមេគង្គប្រកបទេសភាពដ៏មានភាពទាក់ទាញ ភ្ញៀវទាំងអស់អាចរីករាយជាមួយការហែទឹកកំសាន្តនៅក្នុងអាងហែលទឺក គយគន់ទេសភាពតាមដងទន្លេ ក៏ដូចជាសម្រាកនៅកន្លែងស្ប៉ាបំពាក់ដោយឩបករណ៌ទំនើប។ ទីនេះត្រូវបានបង្កើតឡើងដើម្បីលេចនូវបែបផែនអាស៊ីអាគ្នេយ៌។
|
 |
The Great Duke
ជាទីតាំងដ៏ប្រណិត និង ជាជម្រើសការជួបជុំសម្រាប់ជំនួញ ឬការកំសាន្តរបស់អ្នកដំណើរមកពីគ្រប់តំបន់។ ទីនេះផ្តល់នូវជម្រើសស្នាក់នៅជាច្រើនតាំងពី បន្ទប់ឌឺលុច្យ ស៊ូត និង អាផាតមិន ជាមួយបរិក្ខារទំនើបៗ បន្ទប់ប្រជុំផ្សេងៗ និង ជាទីតាំងសម្រាប់អាពាហ៌ពិពាហ៌ផងដែរ។ ឌឺ ហ្រ្កេតឌុក ភ្នំពេញ ជាសណ្ឋាគារដែលមានទីតាំងមិនឆ្ងាយប៉ុន្មានពីអាកាសយានដ្ឋានភ្នំពេញ និង ដងទន្លេមេគង្គ ដែលនិងធ្វើឳ្យអ្នកមានអនុស្សាវរីយ៌ដក់ជាប់ក្នុងចិត្ត។
|