ក. បំពេញទម្រង់បែបបទពាក្យសុំ រួចផ្ញើមកជាមួយនឹងឯកសារខាងក្រោម៖
១. បំពេញព័ត៌មានជាភាសាអង់គ្លេសអំពីសាលា ឬមហាវិទ្យាល័យ
សំណៅចម្លងនៃឯកសារផ្លូវការត្រូវបានទទួលយកប៉ុន្តែសំណៅច្បាប់ដើមនឹងត្រូវបានស្នើសុំ។ ចំពោះឯកសារដែលបានដាក់ជូនមិនទាន់គ្រប់គ្រាន់ សិស្សអាច ប្រគល់ឯកសារ ដែលនៅសស់ ទៅកាន់ការិយាល័យចុះឈ្មោះចូលរៀននៅពេលដាក់ពាក្យសុំចូលរៀន។
ខ. ក្រោយពីការដាក់ទម្រង់បែបបទពាក្យសុំជាមួយនឹងឯកសារដែលចាំបាច់ អ្នកនឹងត្រូវបានអញ្ជើញមកធ្វើការសម្ភាសនៅសាលាជាមួយព្រឹទ្ធបុរសនិង មន្ត្រីចុះឈ្មោះ។
គ. ក្រោយពីជាប់ការសម្ភាសន៍ដោយជោគជ័យ ហើយប្រសិនបើឯកសារចាំបាច់ទាំងឡាយមានភាពពេញលេញ វិទ្យាស្ថានននឹងចេញលិខិតទទួលឲ្យ ចូលសិក្សាមួយច្បាប់ដែលមានព័ត៌មានទាំងអស់សម្រាប់ការចូលរៀន។
ប្រសិនបើអ្នកជួបប្រទះបញ្ហាណាមួយនៅក្នុងដំណើរការដាក់ពាក្យសុំ សូមទាក់ទងមន្រ្តីផ្នែកទីផ្សាររបស់យើងតាមរយៈលេខទំនាក់ទំនងខាងក្រោម៖
វិទ្យាសា្ថនម្ហូបអាហារកម្ពុជា ផ្តល់នូវវិថីមួយដែលមានតម្លៃប្រកួតប្រជែងសមរម្យ និងសមស្របសម្រាប់ឈានទៅចាប់ អាជីពដែលមានបៀវត្សខ្ពស់នៅ ក្នុងវិស័យការងារធំបំផុតនៅទូទាំងពិភពលោក។ ថ្លៃសិក្សាត្រូវបានបង់ធម្មតាសម្រាប់ឆមាសនីមួយៗ និងតំរូវឲ្យបង់គ្រប់ចំនួនមុនពេលចាប់ផ្តើមឆមាស នីមួយៗ ទោះបីជាការបង់ប្រាក់អាចមានលក្ខណៈបត់បែនទៅតាមការស្នើសុំក៏ដោយ។
ថ្លៃសិក្សាដែលបានបង់រួចសម្រាប់ឆមាសនីមួយៗមិនអាចដកវិញបានឡើយ។ វិទ្យាសា្ថនម្ហូបអាហារកម្ពុជា រក្សាសិទ្ធិក្នុងការពិនិត្យឡើងវិញនិងកែប្រែថ្លៃ សិក្សាសម្រាប់ឆមាសនីមួយៗនៅពេលណាមួយនិងដោយមិនចាំបាច់មានការជូនដំណឹងឡើយ។ដើម្បីរក្សាបទដ្ឋានតាមការរំពឹងទុកពីស្ថាប័ននេះថ្លៃចំណាយ នានាត្រូវបានពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ។
ថ្លៃសិក្សា សិស្សកម្ពុជា
ថ្លៃ | ឆមាសទី ១ | ឆមាសទី ២ | ឆមាសទី ៣ | ឆមាសទី ៤ |
ថ្លៃដាក់ពាក្យសុំ | ២០ ដុល្លារ | – | – | – |
ថ្លៃសិក្សា | ៩៥០ ដុល្លារ | ៩៥០ ដុល្លារ | ៩៥០ ដុល្លារ | ៩៥០ ដុល្លារ |
សៀវភៅ និងសម្ភារ | ១៦៥ ដុល្លារ | – | ១២០ ដុល្លារ | – |
ឯកសណ្ឋាន | ១៤០ ដុល្លារ | – | – | – |
ថ្លៃសរុប | ១២៧៥ ដុល្លារ | ៩៥០ ដុល្លារ | ១០៧០ ដុល្លារ | ៩៥០ ដុល្លារ |
ប្រាក់កក់ដែលអាច ប្រគល់ជូនវិញ |
៧៥ ដុល្លារ | – | – | – |
ការបង់ប្រាក់សរុប | ១៣៥០ ដុល្លារ | ៩៥០ ដុល្លារ | ១០៧០ ដុល្លារ | ៩៥០ ដុល្លារ |
ចំណាយសរុប សញ្ញាបត្ររយៈពេល ២ ឆ្នាំ | ៤២៤៥ ដុល្លារ |
ថ្លៃសិក្សា សិស្សអន្តរជាតិ
ថ្លៃ | ឆមាសទី ១ | ឆមាសទី ២ | ឆមាសទី ៣ | ឆមាសទី ៤ |
ថ្លៃដាក់ពាក្យសុំ | ២០ ដុល្លារ | – | – | – |
ថ្លៃសិក្សា | ១៥២០ ដុល្លារ | ១៥២០ ដុល្លារ | ១៥២០ ដុល្លារ | ១៥២០ ដុល្លារ |
សៀវភៅ និងសម្ភារ | ១៦៥ ដុល្លារ | – | ១២០ ដុល្លារ | – |
ឯកសណ្ឋាន | ១៤០ ដុល្លារ | – | – | – |
តិដ្ឋការ | ៣០០ ដុល្លារ | – | ៣០០ ដុល្លារ | – |
ថ្លៃសរុប | ២១៤៥ ដុល្លារ | ១៥២០ ដុល្លារ | ១៥២០ ដុល្លារ | ១៥២០ ដុល្លារ |
ប្រាក់កក់ដែលអាច ប្រគល់ជូនវិញ |
៧៥ ដុល្លារ | – | – | – |
ការបង់ប្រាក់សរុប | ២២២០ ដុល្លារ | ១៥២០ ដុល្លារ | ១៥២០ ដុល្លារ | ១៥២០ ដុល្លារ |
ចំណាយសរុប សញ្ញាបត្ររយៈពេល ២ ឆ្នាំ | ៧១២៥ ដុល្លារ |
អាហាររូបករណ៍ណាអូមី តាមី
អាហាររូបករណ៍ណាអូមី តាមី នឹងផ្តល់ឱកាសដល់សិស្សដែលមានការប្តេជ្ញាចិត្តខ្ពស់ ការស្រលាញ់ចំពោះផ្នែកម្ហូបអាហារ និង ចំពោះអ្នកដែលមាន បញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ហើយមានបំណងចង់សិក្សា នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា។
ពត៌មានលម្អិតអំពីអាហាររូបករណ៍:
សូមធ្វើការស្វែងយល់ពត៌មានបន្ថែមអំពីអាហាររូបករណ៍ www.shift360.ch/en/naomi-tami-scholarship/
លក្ខខណ្ឌដែលអាចដាក់ពាក្យៈ
លក្ខខណ្ឌនៃការរក្សាអាហាររូបករណ៍:
លក្ខខណ្ឌតម្រូវនៃការស្នើសុំ: