Category: ការទទួលស្គាល់

ឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់ វិទ្យាស្ថានម្ហូបអាហារកម្ពុជា

ដោយ Nicole Loretan​​ | on ថ្ងៃសុក្រ ទី ១ ខែកក្កដា ឆ្នាំ ២០១៦​

ចុងភៅ អូតូ វៃប៊ែល បានបញ្ចប់ការសិក្សាដោយមានសញ្ញាបត្រថ្នាក់សហព័ន្ធស្វ៊ីស ផ្នែកសិល្បៈនៃការធ្វើម្ហូបពីប្រទេសស្វ៊ីស។ ដោយមានមូលដ្ឋានគ្រឹះផ្នែកអប់រំដ៏រឹងមាំ គាត់បានចាប់ផ្តើមអាជីពអន្តរជាតិជាចុងភៅអន្តរជាតិមួយរូប និងបានបម្រើការងារ ឲ្យសណ្ឋាគារល្បីៗមួយចំនួននៅទូទាំងពិភពលោក។

ក្នុងរយៈពេល ២៦ឆ្នាំកន្លងមកនេះ ចុងភៅ អូតូ វៃប៊ែល លោកបានកាន់កាប់តំណែង ជាន់ខ្ពស់ជាច្រើននៅក្នុងឧស្សាហកម្មវិស័យបដិសណ្ឋារកិច្ច រួមទាំងលោកធ្លាប់ជា នាយកគ្រប់គ្រងផ្ទះបាយសម្រាប់ Fairmont & Swissotel នៅក្នុងប្រទេស សិង្ហបុរី។ បច្ចុប្បន្ន គាត់គឺជាដៃគូ និងជានាយកនៃក្រុមហ៊ុន Ottscott PYE LTD នៅក្នុងប្រទេសសិង្ហបុរី។

ព័ត៌មានបន្ថែម

រឿងរ៉ាវរបស់បុផ្ផា

ដោយ Nicole Loretan​​ | on ថ្ងៃព្រហស្បតិ៍ ទី ២ ខែមិថុនា ឆ្នាំ ២០១៦​

ដំរី​ផុង​ជា​តំបន់​មួយ​នៅ​ជិត​ជើង​ភ្នំ​ដែល​ប្រជា​សហ​គមន៍​ហៅ​តៗ​គ្នា ​ដោយ​កាល​ពី​មុន​តំបន់​នោះ​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ។ តំបន់​នេះ​មាន​ទី​តាំង​ស្ថិត​ក្នុង​ភូមិ​​ព្រៃពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​ ​ខេត្ត​កំពត​ និង​មាន​ចម្ងាយ​ជាង​៦០​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ស្រុក​ឈូក​។ ប្រសិន​បើ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ ត្រូវ​ឆ្លង​កាត់​ផ្លូវ​គ្រួស​ក្រហម កាត់​អូរ​ ព្រៃ​ព្រិច និង​ដើម​ថ្លុង ដោយ​ត្រូវ​ចំណាយ​ពេល​ជាង​១​ម៉ោង​។

ព័ត៌មានបន្ថែម

ចុះឈ្មោះនៅថ្ងៃនេះដើម្បីចាប់ផ្តើមអាជីពរបស់អ្នកនៅក្នុងវីជ្ជាជីវៈនៃការចម្អិនម្ហូប

សូមដាក់ពាក្យឥឡូវនេះ