ឱកាសកាងារ

ឱកាសកាងារនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា

នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជាកំពុងតែស្វែងរកអ្នកដែលមានសមត្ថភាពក្នុងការពិចារណា និងចូលរួមបង្កើតអ្វីដែលថ្មីៗ ជាមួយនឹងឥរិយាបថ “ខ្ញុំធ្វើបាន”។ ក្រុមការងាររបស់យើងដែលពោរពេញទៅដោយភាពស្រស់ស្រាយ និងគ្រប់ជាតិសាសន៍ដែលមកចែករំលែកបទពិសោធន៍របស់ពួកគេដើម្បីគាំទ្រ និងចេះ លើកទឹកចិត្តគ្នាទៅវិញទៅមក។ យើងផ្តល់នូវកន្លែងធ្វើការដែលមានភាពជឿជាក់គ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នាទៅវិញទៅមក ជាមួយនឹងបរិយាកាសការងារដែលមានភាពរីករាយ ហើយនឹងឳកាសការងារដើម្បីអភិវឌ្ឍខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ។

តើអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមជាមួយពួកយើងដែរឬទេ? ចឹងប្រញាប់រួសរាន់ឡើងដើម្បីស្វែងរក ការងារដែលសាកសមសំរាប់អ្នក។

ថ្មីៗនេះ យើងមិនទាន់មានមុខតំណែងការងារណាដែលទំនេរនោះទេ។ ហើយអ្នកនៅតែចង់ក្លាយជាសមាជិកក្រុមការងាររបស់យើង? នឹងចង់កំណត់បង្ហាញពីផ្នត់គំនិតរបស់អ្នកពី ACAC? ចឹងអ្នកអាចផ្ញើប្រវត្តិរូបសង្ខេបរបស់អ្នកមកកាន់យើងខ្ញុំ។ រៀបរាប់អំពីខ្លួនអ្នកមកកាន់ខាងយើងខ្ញុំ ជំនាញរបស់អ្នក ផែនការការងាររបស់អ្នក ប្រសិនបើយើងមានតម្រូវការយើងនឹងធ្វើការទំនាក់ទំនងទៅអ្នក។

  1. គ្រូបណ្តុះបណ្តាលចុងភៅ
  2. គ្រូភាសាអង់គ្លេស
  3. អ្នកសម្របសម្រួលការចុះឈ្មោះផ្នែកទីផ្សារ

ចុះឈ្មោះនៅថ្ងៃនេះដើម្បីចាប់ផ្តើមអាជីពរបស់អ្នកនៅក្នុងវីជ្ជាជីវៈនៃការចម្អិនម្ហូប

សូមដាក់ពាក្យឥឡូវនេះ