អាជីពផ្នែកបដិសណ្ឋារកិច្ច

វិទ្យាសា្ថនម្ហូបអាហារកម្ពុជា ផ្តល់នូវភាពមានប្រៀបខាងវិជ្ជាជីវៈនៅក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ដែលផ្លាស់ប្តូរ និងពង្រីកខ្លួនយ៉ាងឆាប់រហ័ស។

អាជីពរបស់អ្នក

បដិសណ្ឋារកិច្ច និងទេសចរណ៍គឺជាវិស័យមួយក្នុងចំណោមឧស្សាហកម្មធំបំផុតមានភាពសម្បូរបែបនិងគួរឲ្យរំភើបរីករាយបំផុត។ វិស័យនេះមិនត្រឹមតែ ផ្តល់ការងារយ៉ាងទូលំទូលាយដល់មនុស្សជាង ២៣៥លាននាក់នៅទូទាំងពិភពលោកប៉ុណ្ណោះទេប៉ុន្តែក្តីសង្ឃឹមចំពោះអនាគតអាជីពនៅក្នុងវិស័យនេះ ក៏ត្រូវបានពង្រីកយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ នៅក្នុងប្រទេសកម្ពុជាវិស័យបដិសណ្ឋារកិច្ចកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយរួម ចំណែកយ៉ាងសំខាន់ដល់ផលិតផលសរុបក្នុងស្រុក (GDP) និងបង្កើតឱកាសការងារជាច្រើន។

kh1

ជំនាញដែលបានរៀននៅវិទ្យាសា្ថនម្ហូបអាហារកម្ពុជាអាចអនុវត្តបានមិនត្រឹមតែនៅក្នុងពិភពនៃការធ្វើម្ហូបប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចអនុវត្តបាន ចំពោះឧស្សាហកម្មទាំងមូលនៃបដិសណ្ឋារកិច្ចនិងអាជីវកម្មទាក់ទងនឹងបដិសណ្ឋារកិច្ចផងដែរ។

សណ្ឋាគារ

 • សណ្ឋាគារ រមណីយដ្ឋាន និងក្លឹប
 • សេវាអាហារ និងភេសជ្ជៈ
 • សេវាផ្គត់ផ្គង់អាហារ និងភេសជ្ជៈ
 • ការគ្រប់គ្រងបរិក្ខារ

ទេសចរណ៍

 • ដំណើរកម្សាន្តតាមនាវា
 • ដំណើរកម្សាន្តតាមយន្តហោះ
 • ដំណើរកម្សាន្តតាមរថភ្លើង

ការកម្សាន្តនិងលំហែកាយ

 • ការកម្សាន្ត និងលំហែកាយ
 • ការកម្សាន្ត និងសកម្មភាពសប្បាយ
 • សួនកម្សាន្ត
 • ការចាត់ចែងព្រឹត្តិការណ៍

វិស័យនិងសេវាផ្សេងទៀត

 • ហាងលក់និងធ្វើនំ
 • ហាងធ្វើនំ
 • ការបណ្តុះបណ្តាល
 • ការអប់រំ
 • សេវាពិគ្រោះយោបល់

 

តើអ្នកណាខ្លះជ្រើសរើសបុគ្គលិកពីយើងទៅ?

វិស័យបដិសណ្ឋារកិច្ច កំពុងត្រូវការនូវអ្នកវិជ្ជាជីវៈផ្នែកនេះ ដែលមានសមត្ថភាពនិងមិនត្រឹមតែមានជំនាញ បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន ឥរិយាបថការងារត្រឹមត្រូវនិងអាចចូលរួមនៅក្នុងក្រុមការងារដើម្បីអនុវត្តចក្ខុវិស័យរួមរបស់សាជីវកម្មផងដែរ។ ការសិក្សាកាលពីពេលថ្មីៗនេះដោយក្រុម ប្រឹក្សាវិស័យធ្វើដំណើរ និងទេសចរណ៍ បង្ហាញថាវិស័យបដិសណ្ឋារកិច្ច គឺជានិយោជកដ៏ធំជាងគេ បំផុតនៅលើពិភពលោក ដោយជួលកម្មករម្នាក់ក្នុង ចំណោម១២នាក់ហើយចំនួននេះនឹងកើនឡើងស្របពេលនឹងការពង្រីកជាបន្តបន្ទាប់នៃវិស័យនេះ។

វិទ្យាសា្ថនម្ហូបអាហារកម្ពុជាមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយនឹងថ្នាក់ដឹកនាំនៃវិស័យនេះទាំងក្នុងស្រុកនិងអន្តរជាតិតាមរយៈក្រុមប្រឹក្សាភិបាលរបស់ ខ្លួនហើយនៅក្នុងឆមាសនីមួយៗសិស្សត្រូវបានផ្តល់នូវឱកាសដើម្បីជួបថ្នាក់ដឹកនាំនៃវិស័យបដិសណ្ឋារកិច្ចមកពីជុំវិញពិភពលោកនៅក្នុងវេទិកាដែល បានរៀបចំឡើងនិងបទបង្ហាញនានាដែលធ្វើឡើងនៅវិទ្យាសា្ថន។

<!--:kh-->ជិវិតរបស់សិស្ស<!--:--><!--:en-->Student Life<!--:-->

ជិវិតរបស់សិស្ស

ត្រៀមខ្លួនសម្រាប់អនាគតរបស់អ្នកជាមួយនឹង អនាគតអ្នកដឹកនាំកម្ពុជាផ្សេងទៀត។

ព័ត៌មានបន្ថែម
អាជីពរបស់អ្នក

អាជីពរបស់អ្នក

សែ្វងរកទីផ្សារពិសេសរបស់អ្នកនៅក្នុងវិស័យ ទេសចរណ៍និងបដិសណ្ឋារកិច្ច។

ព័ត៌មានបន្ថែម
កម្មវិធី

កម្មវិធី

សញ្ញាបត្រ វិញ្ញាបនបត្រ និងបទអភិវឌ្ឍជំនាញ វិជ្ជាជីវៈ។

ព័ត៌មានបន្ថែម
គ្រូបង្ហាត់របស់យើង

គ្រូបង្ហាត់របស់យើង

រៀនសូត្រពីគ្រូណែនាំ និងគ្រូបង្រៀននៅក្នុង ពិភពធ្វើម្ហូប។

ព័ត៌មានបន្ថែម

ចុះឈ្មោះនៅថ្ងៃនេះដើម្បីចាប់ផ្តើមអាជីពរបស់អ្នកនៅក្នុងវីជ្ជាជីវៈនៃការចម្អិនម្ហូប

សូមដាក់ពាក្យឥឡូវនេះ