អតីតនិសិត្សរបស់វិទ្យាស្ថានម្ហូបអាហារកម្ពុជាលោក JUAN OSORIO នឹងចាប់ផ្តើមអាជីពការងាររបស់គាត់ជាមួយចុងភៅជនជាតិ ម៉ិកស៊ិកដ៏ល្បីឈ្មោះលំដាប់ពិភពលោកគីលោក ENRIQUE OLVERA

By KUN PUTHY​​ | on Wednesday 11 November 2020​

Juan Osorio មកពីប្រទេសម៉ិកស៊ិក គាត់គឺជាអតីតនិស្សិតរបស់យើងម្នាក់ក្នុងចំណោមនិស្សិតរបស់យើងជាច្រើនទៀត ដែលបានសម្រេចនូវជោគជ័យរបស់ខ្លួននៅក្នុងអាជីពនិងជំនាញខាងផ្នែកម្ហូបអាហារដោយចាប់ផ្តើមចេញពីការសិក្សាថ្នាក់មូលដ្ឋាននៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា។

ដោយគាត់មិនពេញចិត្តនឹងមុខវិជ្ជាវិទ្យាសាស្រ្តនយោបាយ ក្នុងរយៈពេលវិស្សមកាលរបស់គាត់ Juan បានផ្លាស់ប្តូរមករស់នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ ដើម្បីជួយគ្រប់គ្រងហាងពូរបស់គាត់នៅទីក្រុងភ្នំពេញ។ ដោយការធ្វើការនៅក្នុងភោជ្ជនីយដ្ឋានពូរបស់គាត់ Juanដឹងថាគាត់មានចំណង់ចំណូលចិត្តនិងស្រលាញ់ខាងផ្នែកចម្អិនម្ហូបអាហារហើយគាត់បានសម្រេចចិត្តបន្តអាជីពមួយនេះដោយចុះឈ្មោះសិក្សានៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា។ បន្ទាប់ពីបានបញ្ចប់ការសិក្សារបស់គាត់នៅឆ្នាំ២០១៩ Juanបានក្លាយជាចុងភៅវ័យក្មេងនិងជាអ្នកគ្រប់គ្រង់ទូទៅនៅភោជ្ជនីយដ្ឋានដ៏ល្បីឈ្មោះរបស់ម៉ិកស៊ិកនៅក្នុងទីក្រុងភ្នំពេញដែលហៅថា “The Itacate” ។ គាត់បានចាត់ទុកភាពជោគជ័យនៃជំនាញវិជ្ជាជីវៈក្នុងផ្នែកចម្អិនម្ហូបអាហាររបស់ម៉ិកស៊ិកក៏ដូចជាការដែលបានបញ្ចប់ការសិក្សារបស់គាត់នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជាផងដែរ។ 

តើអ្នកដឹងថាអ្នកមានចំណង់ចំណូលចិត្តខាងផ្នែកចម្អិនម្ហូបអាហារតាំងពីពេលណា? ហើយអ្នកចុះឈ្មោះនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជាតាមរយៈអ្វីដែរ? 

ការចម្អិនម្ហូបអាហារគឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំតាំងតែពីក្មេងមកម្ល៉េះ។ វាគឺជាផ្នែកមួយដ៏សំខាន់របស់គ្រួសារយើងហើយក៏ជាវប្បធម៌មួយរបស់ប្រជាជនម៉ិកស៊ិកផងដែរ។ ប៉ុន្តែបន្ទាប់ពីការចំណាយពេលនៅភោជ្ជនីយដ្ឋានពូរបស់ខ្ញុំនៅទីក្រុងភ្នំពេញ ខ្ញុំបានដឹងថាចំណង់ចំណូលចិត្តរបស់ខ្ញុំគឺការចម្អិនម្ហូបអាហារ ដូចច្នេះខ្ញុំក៏សម្រេចចិត្តជ្រើសរើសយកជំនាញវិជ្ជាជីរៈមួយនេះដោយចុះឈ្មោះនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា។

តើអ្វីដែលអ្នកបានរៀនក្នុងកម្មវិធីសិក្សា ហើយអ្នកគិតថាមិនអាចខ្វះបានក្នុងអាជីពចម្អិនម្ហូបអាហាររបស់អ្នក?

គឺភាពស្ថិតស្ថេរ និងវិន័យ។ អ្នកត្រូវតែមានវិន័យក្នុងការរក្សាភាពឲ្យស្ថិតស្ថេររបស់អ្នកនៅក្នុងកំរិតស្តង់ដាលំដាប់។ អតិថិជនរបស់អ្នកនឹងត្រលប់មកវិញម្តងទៀត ប្រសិនបើអ្នកពួកគេទទួលបាននូវអាហារដែលពួកគេរំពឹងទុកដូចរាល់ៗដង តែប្រសិនបើពួកគេមិនទទួលបានដូចនូវអ្វីដែលពួកគេកុម្ម៉ងទេ ពួកគេប្រហែលជាមិនកុម្ម៉ង់ ឬមិនត្រលប់មកភោជ្ជនីយដ្ឋានរបស់អ្នកម្តងទៀតទេ។ 

តើអ្វីដែលអ្នកបានរៀនក្នុងកម្មវិធីសិក្សា ហើយអ្នកគិតថាមិនអាចខ្វះបានក្នុងអាជីពចម្អិនម្ហូបអាហាររបស់អ្នក?

គឺភាពស្ថិតស្ថេរ និងវិន័យ។ អ្នកត្រូវតែមានវិន័យក្នុងការរក្សាភាពឲ្យស្ថិតស្ថេររបស់អ្នកនៅក្នុងកំរិតស្តង់ដាលំដាប់។ អតិថិជនរបស់អ្នកនឹងត្រលប់មកវិញម្តងទៀត ប្រសិនបើអ្នកពួកគេទទួលបាននូវអាហារដែលពួកគេរំពឹងទុកដូចរាល់ៗដង តែប្រសិនបើពួកគេមិនទទួលបានដូចនូវអ្វីដែលពួកគេកុម្ម៉ងទេ ពួកគេប្រហែលជាមិនកុម្ម៉ង់ ឬមិនត្រលប់មកភោជ្ជនីយដ្ឋានរបស់អ្នកម្តងទៀតទេ។ 

តើចុងភៅណាដែរ ដែលជានិមិត្តរូបរបស់អ្នក និងហេតុអ្វីដែរ?

ចុងភៅដែលជានិមិត្តរូបទាំងពីររបស់ខ្ញុំគឺលោក Peruvian Chef Virgilio Martínez Véliz និងលោក Mexican Chef Enrique Olvera អ្នកទាំងពីរគឺជាចុងភៅដែលទទួលបានជោគជ័យយ៉ាងខ្លាំង ហើយភោជ្ជនីយដ្ឋានរបស់ពួកគេក៏ទទួលបានចំណាត់ថ្នាក់ល្អបំផុតក្នុងពិភពលោកក្នុងចំណោម៥០ភោជ្ជនីយដ្ឋានលំដាប់ផ្សេងទៀត។ អ្វីដែលអស្ចារ្យបំផុតសំរាប់ខ្ញុំនោះគឺពួកគេមានការកែច្នៃខ្ពស់ដោយពួកគេបានយកបច្ចេកទេសការចម្អិនម្ហូបអាហារបែបទំនើបមករួមបញ្ចូលជាមួយនិងគ្រឿងផ្សំបែបប្រពៃណី។

តើអ្នកគិតថានៅរយៈពេលប្រាំឆ្នាំខាងមុខនេះ អ្នកនឹងឃើញខ្លួនអ្នកស្ថិតនៅកន្លែងណាដែរនៅក្នុងវិជ្ជាជីវៈមួយនេះ?

ជាកាពិតណាស់ ខ្ញុំនឹងត្រលប់ទៅប្រទេសម៉ិកស៊ិកវិញនៅចុងឆ្នាំនេះ វាជាកន្លែងដែលខ្ញុំនឹងទទួលបានឳកាសការងារនៅភោជ្ជនីយដ្ឋានមួយដែលមានឈ្មោះថា Enrique Olvera’s ។ គោលបំណងរបស់ខ្ញុំគឺសំលៀងនូវចំណេះដឹងរបស់ខ្ញុំក្នុង វិស័យម្ហូបអាហាររបស់មិកសិចកូ និងបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងផ្នែកនេះផងដែរ។ Master Degree in Hispanic, Contemporary Haute-Cuisine.

តើអ្នកមានពាក្យពេចន៍អ្វីខ្លះដែលចង់ផ្តែផ្តាំទៅអ្នកដែលកំពុងសម្លឹងមើលនិងចង់ចាប់យកជំនាញវិជ្ជាជីវៈចម្អិនម្ហូបអាហារនេះ?

បង្ហាញនូវប្រភពដើម ប្លែកពីគេ និងប្រកបដោយភាពច្នៃប្រឌិត។ ហើយជាការពិតណាស់កុំបោះបង់ចោល អ្នកត្រូវតែអនុវត្ត ហើយអនុវត្តទៀត ហើយអនុវត្តទៀតរហូតទាល់តែអ្នកក្លាយជាម្ជាស់របស់វា។ 

ចុះឈ្មោះនៅថ្ងៃនេះដើម្បីចាប់ផ្តើមអាជីពរបស់អ្នកនៅក្នុងវីជ្ជាជីវៈនៃការចម្អិនម្ហូប

សូមដាក់ពាក្យឥឡូវនេះ