ពិធីបញ្ចប់វគ្គសិក្សាជំនាន់ទី១របស់វិទ្យាម្ហូបអាហារកម្ពុជាយើង!

ដោយ KUN PUTHY​​ | on ថ្ងៃសុក្រ ទី ២ ខែសីហា ឆ្នាំ ២០១៩​

កាលពីថ្ងៃសុក្រទី៣១ ឧសភាវិទ្យាស្ថានម្ហូបអាហារកម្ពុជាបានប្រារព្ធកម្មវិធីផ្តល់ជូនសញ្ញបត្រដល់និសិត្សដែលបានបញ្ចប់វគ្គសិក្សាដល់សិស្សរបស់យើងចំនួន២១នាក់ដោយម្នាក់ៗទទួលបានសញ្ញាបត្រជាន់ខ្ពស់ចំនួន២ ដែលចេញពីវិទ្យាស្ថានម្ហូបអាហារកម្ពុជានិង សញ្ញាបត្រជាន់ខ្ពស់មួយទៀតដែលចេញពីមហាវិទ្យាល័យគ្រប់គ្រងសណ្ឋាគារនៅប្រទេសស្វីសថែមទៀតផង (SHL)

graduation-126 graduation-90graduation-47

កម្មវិធីផ្តល់ជូនសញ្ញបត្រក៏ដូចជាបញ្ចប់វគ្គសិក្សាដល់និសិត្សមានការអញ្ជើញចូលរួមពីអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ  Maria Sargren, ដែលជាអគ្គរាជទូតរបស់ប្រទេសស្វីសប្រចាំប្រទេសកម្ពុជា លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ផាក សុខម រដ្ឋលេខាធិការក្រសួងទេសចរណ៏ ឯកឧត្តម ហែម វ៉ាន់ឌី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិង ហរិរញ្ញវត្ថុ លោក Urs Masshardt ប្រធាននៃ  Swiss Hotel Management Academy Lucerne (SHL) និង លោក លូ ម៉េងប្រធាននៃសហព័ន្ធទេសចរណ៍កម្ពុជា។ បន្ទាប់ពីបញ្ចប់វគ្គសិក្សានៅវិទ្យាស្ថានម្ហូបអាហារកម្ពុជានិស្សិតនឹងចាប់ផ្តើមប្រើប្រាស់នូវជំនាញរបស់ខ្លួនឲ្យមានឥទ្ធិពលនៅក្នុងវិស័យនេះដែរ។

ចុះឈ្មោះនៅថ្ងៃនេះដើម្បីចាប់ផ្តើមអាជីពរបស់អ្នកនៅក្នុងវីជ្ជាជីវៈនៃការចម្អិនម្ហូប

សូមដាក់ពាក្យឥឡូវនេះ